ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ញូ​វ​ខេ​សល​ចាប់អារម្មណ៍​ចង់បាន​អតីត​ប្រធាន​បច្ចេកទេស​ក្លិប PSG លោក អាន​តេ​រ៉ូ ហ៊ែ​រិ​ក​

152
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប​ញូ​វ​ខេ​សល​( Newcastle) ចាប់អារម្មណ៍​ក្នុង​ការជួល​លោក អែន​តេ​រ៉ូ ហ៊ែ​ន​រីក (Antero Henrique) អតីត​ប្រធាន​បច្ចេកទេស​របស់​ក្លិប Paris Saint Germain(PSG) ។​
​ ​
​បន្ទាប់ពី​កាន់​ការងារ​រយៈពេល​ពី​រ​ឆ្នាំ​ជាមួយ​ក្លិប PSG លោក ហ៊ែ​ន​រិ​កវ័យ​៥២​ឆ្នាំ​បាន​ចែកផ្លូវ​គ្នា ពី​ក្លិប PSG កាលពី​រដូវក្តៅ​ឆ្នាំមុន ដោយសារ​មាន​ភាព តានតឹង​ជាមួយ​គ្រូបង្វឹក​ក្លឹប​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) ។​
​ ​
​លោក ហ៊ែ​ន​រិ​ក ធ្លាប់​នៅ​ជាមួយ​ក្លឹប​យក្ស​បារាំង​នៅ​ក្លិប​Lique 1 នេះ នៅពេល​ពួកគេ​ចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)​ក្នុង​ទឹកប្រាក់​១៣០​លាន​ផោន​កាលពី​ឆ្នាំ ២០១៨ បន្ទាប់ពី​លេង​ខ្ចី​ជើង​ពេញ​មួយឆ្នាំ​។​
​ ​
​លោក ហ៊ែ​ន​រិ​ក ក៏បាន​បំពេញ​តួនាទី​សំខាន់​ក្នុងការ​ផ្ទេរ​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ពី​ក្លិប ស្ព​រ​ធី​ង​លី​ប៊ូ​ន​(Sporting Lisbon) មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ខែ មករា​ផងដែរ​។​
​ ​
​គេ​ជឿថា លោក ហ៊ែ​ន​រិ​ក កំពុង​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​នាំយក​ខ្សែបម្រើ កូរ៉េ​នទី​ណ តូ​លី​ស​សូ (Corentin Tolisso) របស់​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) សម្រាប់ ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​
​ ​
​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Bundesliga នេះ​បាន​ត្រៀម​ជម្រុះ​ចោល​កីឡាករ តូ​លី​ស​សូ​ដែល​ពួកគេ ផ្ទេរ​ពី​ក្លិប​លី​យ៉ុ​ន​( Lyon) មក​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ ហើយ​ក្លឹប Lyon ចង់បាន​កញ្ចប់​ថវិកា ដើម្បី​តាម​ប្រមាញ់​ខ្សែបម្រើ​ស្លាប ឡឺ​រ៉​យ សេន (Leroy Sane) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​តូ​លី​ស​ស៊ី ជា​ម្ចាស់​មេដាយមាស​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​កាលពី​ឆ្នាំ​២០១៨ បាន​ជួប រឿង​ខកចិត្ត អំឡុងពេល​នៅ​លេង​ជាមួយ​ក្រុម Bayern​មុនពេល​ជាប់គាំង​ដោយសារ​តែមាន​បញ្ហា របួស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​តេ​រ៉ូ ហ៊ែ​ន​រីក (Antero Henrique)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ