ឧស្សាហ៍​ហត់​អស់កម្លាំង​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​

270
ចែករម្លែក

កំពុង​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង​ជា​ញឹកញយ​មែន​ទេ​? កុំ​បារម្ភ​!​ជំនួស​ឱ្យ​ការជ្រើស រើសទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​គន្លឹះ មួយចំនួន​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក​
​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​ដើម្បី​កម្ចាត់​អាកា​រៈ​អស់កម្លាំង​គឺ​ការផ្គត់ផ្គង់​ជាតិ​ដែក​ឱ្យបាន​គ្រប់ គ្រាន់​ក្នុង​រាងកាយ​។ ជាតិ​រ៉ែ​នេះ​ចាំបាច់​សម្រាប់​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ដើម្បី ប្រាកដថា អុកស៊ីសែន​ត្រូវបាន​ផ្គត់ផ្គង់​ទៅ​សព្វ​ពេញ​រាងកាយ​។ រាល់​កោសិកា​រាងកាយ​ត្រូវការ ទទួលបាន​អុកស៊ីហ្សែន​គ្រប់​គ្រាប់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។​កង្វះ​ជាតិ​ដែក​ផ្ដល់​បញ្ហា​សុខភាព ជាច្រើន រួមទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់ ពិបាក​ផ្ដោត អារម្មណ៍ និង​សូម្បីតែ​ភាព​អំណត់ ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ​ចូរ​ទទួលទាន​អាហារ​ដែលមាន ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។​

២. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ
​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ​ហើយ​ល្អ​ណាស់​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។ ការគិត​តែ​ពី​គេង​មិនបាន​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បានគិត​ទុក​ឡើយ​។ ផ្ទុយទៅវិញ ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា ដើរ​និង​រត់​ត្រឹកៗ​យ៉ាង ហោចណាស់ ៣ ដង​ក្នុង​មួយ សប្តាហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរឱ្យកត់ សម្គាល់​។​

៣. គេង​ឱ្យបាន​គ្រប់គ្រាន់​
​ការ​គេង​មិន​គ្រប់​ក៏​អាចធ្វើអោយ​អ្នក​អស់កម្លាំង​ខុសពី​ធម្មតា​ផងដែរ​! នោះ​ក៏​ព្រោះតែ​ការ​គេង គឺជា​ពេលដែល​អ្នក​ផ្ដល់អោយ​រាងកាយ​នូវពេល​សម្រាក​ស្ដារ​ថាមពល​ពេញលេញ​មកវិញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​គេង​អោយបាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​

៤. ទទួលទាន​ទឹកក្រូច​ឆា្ម​រ​
​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក ១ កែវ រួច​កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏​អាច​ដោះ ស្រាយ បញ្ហា​អស់កម្លាំង​ងងុយគេង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

៥. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
​ទឹក​ដើរតួនាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ​ហើយ​ជួយ​រក្សា​ក៏ដូចជា​បង្កើន​កម្រិត ថាមពល​។ ប្រសិនបើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ បេះដូង​នាំឱ្យ​អ្នក​ឆាប់​ហត់​។​

៦. ទទួលទាន​គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​បំ​លែង​ស្ករ​ទៅជា​ថាមពល​។​គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆ្អែត និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​ទោះជា​យ៉ាងណា​មិនត្រូវ​ទទួល ទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​៕ ដោយៈ​health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ