WHO​ព្រមាន​ថា ” ការបើក​ប្រទេស​ឡើងវិញ​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​ផ្ទុះ​ជំងឺ​នៅ​រលក​ទីមួយ​ មិនទាន់​ចប់​ “

216
ចែករម្លែក

​ហានិភ័យ​នៃ​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​ខ្លាំង​ជា​ថ្មី​កំពុងតែ​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ជួយ​បន្ថយ​ស្ថានភាព​លំបាក​វេទនា​បន្ថែមទៀត​សម្រាប់​មនុស្ស​រាប់លាន​នាក់​ដែល​បាន​បាត់បង់​ការងារ​​ស្រប​ពេល​ក៏​មាន​ការព្រមាន​ពី​ក្រុម​អ្នកជំនាញ​សុខ​ភាព​ជាន់​ខ្ពស់​ផងដែរ ថា​ពិភពលោក​គឺ កំពុងតែ​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការផ្ទុះ​វីរុស​ជំងឺ​រា​ត​ត្បាល​លើក​ទីមួយ​នៅ​ឡើយ​ទេ​”​។​

​លោក​ម៉ៃ រ៉ា​យ​អ៊ឹន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា​” ឥឡូវនេះ យើង​មិន​ស្ថិត​ក្នុង​ការផ្ទុះ​វីរុស​នៅ​រលក​ទី​២ ទេ​។ យើង​ស្ថិតនៅ​ពាក់កណ្តាល​នៃ​ការផ្ទុះ​ជំងឺ​នៃ​រលក​​ទីមួយ​”​។

​ដោយ​លើកឡើង​អំពី​អាមេរិក​ខាងត្បូង អាស៊ី​ខាងត្បូង និង​តំបន់​ផ្សេង​ទៀត​ដែល​ចំនួន​នៃ​ការឆ្លង​វីរុស​នៅ​តែ​កើនឡើង​នោះ លោក​ម៉ៃ រ៉ា​យ​អ៊ឹន បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” យើង​​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​ករណី​ជំងឺឆ្លង​នេះ កំពុង​កើនឡើង​នៅឡើយ​”៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ម៉ៃ រ៉ា​យ​អ៊ឹន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុខភាព​ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម