កូស្តារីកាក្លាយជាប្រទេសអាម៉េរិកកណ្តាលដំបូងគេដែលធ្វើឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា

126
ចែករម្លែក

ប្រទេសកូស្តារីកាកាលពីថ្ងៃអង្គារទី២៦ឧសភាបានធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានលក្ខណៈស្របច្បាប់ហើយក្លាយជាប្រទេសអាម៉េរិកកណ្តាលដំបូងគេដែលធ្វើដូច្នេះនិងញ៉ាំងឱ្យមានការឆ្លើយតបដ៏រំភើបពីក្រុមអ្នកធ្វើយុទ្ធនាការការពារសិទ្ធិមនុស្សភេទទីបី ខណៈពិធីមង្គលការដំបូងៗជាច្រើនត្រូវបានធ្វើឡើងមួយរំពេច។

ការអបអរសាទរត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែសេចក្តីសម្រេចរបស់តុលាការបានចូលជាធរមានទាំងកណ្តាលអធ្រាត្រ។

ប្រធានាធិបតី កាឡូស អាល់វ៉ារ៉ាដូ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរនេះនឹងនាំមកនូវការប្រែមុខមាត់សង្គមនិងវប្បធម៌ដ៏សំខាន់ ដោយអនុញ្ញាតឱ្យមនុស្សរាប់ពាន់នាក់អាចរៀបការនឹងគ្នាបាន”។

កូស្តារីកាគឺជាប្រទេសទី ៨ នៅទូទាំងទ្វីបអាម៉េរិកទាំងមូល ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលក្រុមប្រទេសទាំងនោះរួមមានប្រេស៊ីលអេក្វាឌ័រនិងអាហ្សង់ទីនក៏ដូចជាកាណាដានិងសហរដ្ឋអាម៉េរិកផងដែរ៕ ដោយ៖ កញ្ញាដាលីស

កូស្តារីកាដាក់ឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នាកាលពីថ្ងៃអង្គារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ