ដូ​ណា​ល់ ត្រាំ ព្រមាន ក្រុង​ហុងកុង ថា​” វា​អាច​បាត់បង់​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក “

232
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា​បាន​ព្រមាន​ក្រុង​ហុងកុង​ថា​អាច​បាត់បង់​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក ប្រសិនបើ​ការបង្ក្រាប​របស់​ចិន​ដែល​បាន​​ស្នើ​ឡើង​ត្រូវ​ធ្វើឡើង​មែន​នោះ ហើយ​បាន​សន្យាថា​នឹង​មាន​ការឆ្លើយតប​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ដូ​ណា​ល់ ​ត្រាំ

​ច្បាប់​របស់​ប្រទេស​ចិន​នេះ នឹង​ហាមឃាត់​ការធ្វើ​អបគមន៍ ការ​ធ្វើ​វិទ្ធង្សនា ភេរវកម្ម និង​ការជ្រៀតជ្រែក​ពី​បរទេស​បន្ទាប់ពី មាន​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ខ្លាំង​ដែល​ជា​ញឹក​ញយ មានការ​​ផ្ទុះ​អំពើហិង្សា អស់​ពេល​ជា​ច្រើន​ខែ កាលពី​ឆ្នាំមុន​នៅ​ទឹកដី​ពាក់កណ្តាល​ស្វ័យភាព​នេះ​។

​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី ការី ឡាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ថា សេរីភាព​ចាំបាច់​នឹង​នៅតែមាន ។​

​លោកស្រី កៃ​លី ម៉ាក់​អ៊ី​ណា​នី មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​សេត​វិមាន បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា ” វា​ពិបាក​មើល​ក្រុង​ហុងកុង អាច​នៅ​តែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​បាន​ណាស់ ប្រសិន​​បើ​ត្រូវ​ប្រទេស​ចិន​កាន់កាប់​”​។​

​លោកស្រី​បាន​និយាយថា ” គាត់ (​ដូ​ណា​ល់ ត្រាំ​) មិន​ពេញចិត្ត​នឹង​ការព្យាយាម​របស់​ចិន​ទេ ” ។​

​ក្រោយមក លោក ដូ​ណា​ល់ ត្រាំ ខ្លួនឯង​ផ្ទាល់ ត្រូវ​បាន​សួរ​ដោយ​អ្នកសារព័ត៌មាន​សួរថា​តើ​លោក​កំពុង​ពិចារណា​លើ​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ចិន​ឬ​ការ​រឹតត្បិត​លើ​ទិដ្ឋាការ​សម្រាប់​និស្សិត​ចិន​ឬ​យ៉ាងណា​​នោះ លោក​បាន​និយាយថា​នោះ​គឺជា​សំណួរ​សំខាន់ ហើយ​លោក​នឹង​ធ្វើ​អ្វីមួយ​។​

​លោក​បាន​និយាយ​ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ថា “​វា​ជា​អ្វី​ដែល​អ្នក​នឹង​ដឹង​នៅពេល​ក្រោយ គឺ​នៅ​មុន​ចុង​សប្តាហ៍​នេះ​។​

​ក្រុម​អ្នក​រិះគន់​បារម្ភ​ថា​ច្បាប់​ថ្មី​នេះ​អាច​ជា​ការ​វាយ​សម្លាប់​សេរីភាព​ដ៏​មាន​តម្លៃ​បំផុត​របស់​ក្រុង​ហុងកុង ដែល​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​វា​(​ក្រុង​ហុងកុង​)​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដោយ​ដូចគ្នា​នឹង​ក្រុង​ញូវយ៉ក និង​ក្រុង​ឡុង​ដ៍​។​

​លោកស្រី ការី ឡាំ បាន​និយាយថា ច្បាប់​ដែល​មាន​ភាពចម្រូងចម្រាស​នេះ​នឹង​គ្រាន់តែ​ផ្តោត​ទៅលើ​ក្រុម​អ្នក​រំលោភ​បំពាន​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ