លោក​កឡាយ វណ្ណៈ ពុំទាន់​បញ្ជូនមក​តុលាការ​ទេ រីឯ​ជនសង្ស័យ​៥​នាក់ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​

1500
ចែករម្លែក
  • 135
    Shares

​ដោយ​៖ : ឆាយា​នាថ​/ ​ភ្នំពេញ​ ៖​ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា នេះ ពុំទាន់​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទេ ដោយ​កំពុង​ស្ថិតនៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ ចំណែក​ជនសង្ស័យ​៥​នាក់​រួមមាន​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ជា​បងប្រុស​បង្កើត​លោក​ឡាយ វណ្ណៈ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង សៀង សុខ ។

​លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃទី​០១ ខែមេសា ។

​សមត្ថកិច្ច​មាន​គ្នា​៤​ទៅ​៥​រថយន្ត បាន​ឃាត់​រថយន្ត​របស់លោក ឡាយ វណ្ណៈ ដោយ​សមត្ថកិច្ច​បានបង្ហាញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​នាំ​លោក ឡាយ វណ្ណៈ មកកាន់​រថយន្ត​សមត្ថកិច្ច នាំមក​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​ដែល​ចេញ​ដោយ​លោក​ព្រះរាជអាជ្ញារង សៀង សុខ បាន​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​អភិបាល​ខេត្តតាកែវ​) ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មក​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុះ​ផ្ទះជួល ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោក ឡាយ វណ្ណៈ សារភាពថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ក្នុង​រូបភាព​ចងក​ក្នុង​វីឡា​មួយកន្លែង នៅ​ក្រុង​ដូន​កែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ​។​

​លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ទី​៦​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ ជនសង្ស័យ​៥​នាក់​ផ្សេងទៀត រួមមាន លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​៕​B

 

ទីតាំងផ្សាយពាណិជ្ជកម្ម