នឹក​គូ​ដណ្ដឹង​ពេក​ជិះ​ម៉ូតូ​ទាំងយប់​ដើម្បី​ទៅ​ជួប​បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

254
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់​និង​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ឡើងលើ​ស្ពាន មិន​ប្រយ័ត្ន បាន​បុក​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ ខណ​:​ពេលដែល​រថយន្ត​រអិល​ថយក្រោយ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​លើ​ស្ពាន​ព្រែក​ព្នៅ នៅក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សូ​យ ធា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង ស្នាក់​នៅក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​អ្នក​ដែល​រងរបួស​ធ្ងន់​តាម​សាច់ញាតិ​ហៅថា លោក​ប្អូន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាង ជនជាតិខ្មែរ មុខរបរ​កូនជាង (​ភ្លើង​) ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ខាងលើ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ពោ​ធិ៏​កំបោរ ស្រុក​ពញាឮ ខេត្តកណ្ដាល អ្នក​ទាំង​២​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125 ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AF 7389​។ ចំណែកឯ​រថយន្ត​ម៉ាក​(KIA)​បែន​ដឹក​ដី ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​មាន​រថយន្ត​បែន​ដឹក​ដី ពណ៌​ត្រេអ៊ី បើតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ទិសដៅ​ពី​កើតមក​លិច ខណៈពេលដែល​កំពុងតែ​ឡើងលើ​ស្ពាន​ស្រាប់តែ​រថយន្ត​រលត់ ចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​រអិល​ថយ​មក​ខាងក្រោយ​វិញ ស្រាប់តែ​ពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​យុវជន​២​នាក់​បើក​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​យ៉ាង​លឿន ក៏បាន​មក​បុក​ពេញទំហឹង​ចំ​រថយន្ត​ពី​ខាងក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​ស្លាប់​យុវជន​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​និង​ម្នាក់ទៀត​រង របួសធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ផងដែរ​។ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន ថយ​ទៅបុក​នឹង​ប្រកាន់​ដៃ​ស្ពាន​កល់​ជាប់​ទៅក្រោយ​លែង រួច​។ ភ្លាមៗ​គេ​ឃើញតែ​កុង​រថយន្ត​បាន​បើកទ្វារ​ចុះ​រត់​បាត់ ស្រមោល​បន្សល់ទុក​តែ​រថយន្ត​និង​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខ្ទិច​មើល លែង​យល់​។​

​តាម​សម្ដី​មិត្ត​ភ​ក្កិ​ដែល​ធ្វើការ​ជាមួយគ្នា​ពេលដែល​ធ្វើការ​ចប់​ក៏​ជួបជុំគ្នា​មានការ​ហូបចុក​ផឹកស៊ី​រួចហើយ​ជនរងគ្រោះ​បាន នឹក​គូ​ដណ្ដឹង​ក៏បាន​ធ្វើដំណើរ ជិះ​ម៉ូតូឌុប​គ្នា​ពីរ​នាក់​មិត្ត​ភ​ក្កិ​ក្នុង​គោលបំណង​ទៅលេង​គួរ​ដណ្ដឹង​នៅ​ស្រុក​ឧដ្ដុង្គ តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ១ របួសធ្ងន់ ១ បែបនេះ​ទៅវិញ​គួរ​ឲ្យ​សោកស្ដាយ​ណាស់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ចំណែកឯ​សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម