ព្រឹក​នេះ​សម្តេច​តេ​ជោ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ទូត​ប្រទេស​ទី​ម័​រ​ខាងកើត និង​ថៃ​

144
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក Ermenegildo kupa Lopes ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​នេះ​។​

​បន្ទាប់ពី អនុញ្ញាតឱ្យ​ទូត​ប្រទេស​ទី​ម័​រ​ខាងកើត ចូលជួប​សំដែង​ការគួរសម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជា​ទូត​ថៃ​ប្រចាំ​កម្ពុជា​ផងដែរ​នៅ​ព្រឹក​នេះ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ