ប៉ូលិស​ហុងកុង​បញ្ចេញ​កម្លាំង​នៅ​ជុំវិញ​សភា នៅមុន​ការជជែក​ពិភាក្សា​អំពី​ច្បាប់​ភ្លេងជាតិ​

139
ចែករម្លែក

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ហុងកុង​បាន​ឡោម​ព័ទ្ធ​សភា​របស់​ទីក្រុង​នេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​ឧសភា ដើម្បី​រារាំង​ការតវ៉ា​ប្រឆាំង​ណាមួយ​អំពី​ការជជែក​ពិភាក្សា​របស់​សភា​លើ​ច្បាប់​មួយ​ដែល​ហាមឃាត់​​មិន​អោយ​ប្រមាថ​ភ្លេងជាតិ​របស់​ចិន​។​

​ការជជែក​ពិភាក្សា​ពង្រាងច្បាប់​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចិន​បាន​ប្រកាស​ផែនការ​មួយ​ផ្សេងទៀត​គឺ ដាក់​ប្រើ​ច្បាប់​សន្តិសុខ​នៅ​ហុងកុង ក្រោយ​មាន​ការជួបជុំ​តវ៉ា​ប្រឆាំង​ធំៗ​របស់​ក្រុមគាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​កាលពី​ឆ្នាំមុន​។​

​ចំណាត់ការ​នេះ​បណ្តាល​អោយ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ព្រមាន​ថា ហុងកុង​អាច​បាត់បង់​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក ប្រសិនបើ​សេរីភាព​និង​ឯករាជ្យ​ភាពយុត្តិធម៌រ​បស់​ទី​​ក្រុង​នេះ ត្រូវ​បាត់បង់​។​

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ឈរ​នៅ​ក្រៅ​សភា​ហុងកុង​កាលពី​ថ្ងៃ​ពុធ​

​រដ្ឋាភិបាល​ក្រុង​ហុងកុង កំពុង​ជំរុញ​អនុម័ត​ពង្រាង​ច្បាប់​ស្តីពី​ភ្លេងជាតិ​នេះ ដែល​នឹង​មាន​ទោស​ព្រហ្មទណ្ឌ​ជាប់គុក​៣​ឆ្នាំ​ចំពោះ​ការប្រមាថ​ភ្លេងជាតិ​«​ដំណើរ​របស់​អ្នកស្ម័គ្រចិត្ត​»​របស់​ចិន ។​

​ការបង្ហាញ​កម្លាំង​ប៉ូលិស​នេះ​កើតឡើង បន្ទាប់​ពី​ទាហាន​ចិន​ប្រចាំ​នៅ​ហុងកុង​បាន​ព្រមាន​ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​កំទេច​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ណា​មួយ​នៅ​ហុងកុង ក្រោយពី​មាន​ការ​​ជួបជុំ​តវ៉ា​នឹង​ពង្រាង​ច្បាប់​សន្តិសុខ​ដែល​ត្រូវបាន​ចិន​ស្នើឡើង​សំរាប់​អនុវត្ត​នៅ​ហុងកុង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​ចេ​ន ស៊ា​វ​ស៊ា​ង ប្រមុខ​យោធា​ចិន​នៅ​ហុងកុង បាន​និយាយថា លោក​និង​ទាហាន​របស់លោក​ត្រៀម​ខ្លួន​អស់​ហើយ និង​លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​ច្បាប់​ដែល​ត្រូវ​បាន​សភា​ប្រជាជន​ចិន​ស្នើឡើង​៕​ប្រែ​សម្រួល​៖​វាសនា​

យោធាចិននៅហុងកុងប្រកាសថាខ្លួនត្រៀមខ្លួនរួចរាល់ហើយសំរាប់កំទេចសកម្មភាពប្រឆាំងបន្ទាប់
ពីមានការតវ៉ាប្រឆាំងនឹងពង្រាងច្បាប់សន្តិសុខហុងកុងកាលពីចុងសប្តាហ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ