ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​យាង​និវត្ត​ត្រឡប់​ពី​ទីក្រុង​ប៉េកាំង​មកដល់​កម្ពុជា នៅ​រសៀល​នេះ

1245
ចែករម្លែក

ដោយ : តារារិទ្ធិ / (​ភ្នំពេញ​) ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ មុនិនាថ សហ​នុ នឹង​យាង​ត្រឡប់​ពី​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​បញ្ជាក់ដែរថា សម្តេច​តេ​ជោ ហ៊ុន សែន រួមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ដទៃទៀត នឹង​ទៅ​ដង្ហែ​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត​នៃ​យើង យាង​វិលត្រឡប់​ពី​ទីក្រុង​ប៉េកាំង​មក​កម្ពុជា​វិញ​។​

​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជ​ស និង​សម្តេចម៉ែ មុនិនាថ សហ​នុ បាន​យាង​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្នុងអំឡុង​ពេលដែល​ព្រះអង្គ​អវត្តមាន នៅក្នុង​ប្រទេស តំណែង​ប្រមុខរដ្ឋស្តីទី ត្រូវបាន​ប្រគល់ជូន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​៕B

ព្រះមហាក្សត្រនិងសម្ដេចម៉ែ ខណៈយាងចាកចេញពីកម្ពុជា កាលពីពេលកន្លងទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម