ត្រាំនិងបាយដិនឈ្លោះគ្នារឿងពាក់ម៉ាស់

239
ចែករម្លែក

ជម្លោះជុំវិញម៉ាស់មុខរវាងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងគូប្រជែងតំណែងប្រធានាធិបតី ចូល បាយដិន បានកើនឡើងនៅសប្តាហ៍នេះ។

ជម្លោះបានផ្ទុះឡើង ក្រោយប្រធានាធិបតីត្រាំចែកចាយបន្តនូវរូបភាពមួយលើ Twitter ទំនងចង់ចម្អកឱ្យចូលបាយដិនខណៈគាត់ពាក់ម៉ាស់ខ្មៅនិងវ៉ែនតាខ្មៅក្នុងពេលគោរពវិញ្ញាណក្ខន្ធនៅទិវារំលឹកការចងចាំកាលពីថ្ងៃចន្ទ។

អ្នកវិភាគនយោបាយរបស់ប៉ុស្តិ៍ Fox News លោក ប្រ៊ីត ហូម បានតបសារ Twitter វិញថា “នេះប្រហែលជួយពន្យល់បានថាហេតុអ្វីត្រាំមិនចូលចិត្តពាក់ម៉ាស់ជាសាធារណៈ។ មកពីបាយដិនពាក់ម៉ាស់ថ្ងៃនេះសោះ”។

ត្រាំមិនបានបញ្ចេញមតិផ្ទាល់លើរូបថតទេ ប៉ុន្តែវេបសាយ Politico រាយការណ៍ថា គាត់ត្រូវបានចោទថាញុះញង់ឱ្យមានសង្គ្រាមវប្បធម៌នៃការពាក់ម៉ាស់។

ចំណែកលោកបាយដិនវិញបានពន្លះលោកត្រាំវិញ ដោយហៅលោកប្រធានាធិបតីថា “មនុស្សភ្លីភ្លើ” នៅពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ។

លោកបាយដិននិយាយថា “ខ្ញុំឃើញត្រាំចម្អកឱ្យខ្ញុំរឿងពាក់ម៉ាស់។ គាត់ជាមនុស្សភ្លើនិងឆ្កួតសុទ្ធដែលនិយាយរបៀបនេះ”។

លោកបាយដិនបន្ថែមថា “ដុកទ័រឈានមុខគ្រប់គ្នានៅលើពិភពលោកនិយាយថាអ្នកគួរពាក់ម៉ាស់ពេលអ្នកនៅក្នុងចំណោមហ្វូងមនុស្ស”៕ ដោយ៖ កញ្ញាដាលីស

ត្រាំនិងបាយដិនឈ្លោះគ្នារឿងពាក់ម៉ាស់

ទីតាំងផ្សាយពាណិជ្ជកម្ម