គណៈរដ្ឋមន្ត្រីថៃអនុម័តថវិកាចំនួន ៣៩ ពាន់លានបាតសម្រាប់ចែកជូនប្រជាជនរងគ្រោះពីកូវីដ១៩

118
ចែករម្លែក

គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារទី២៦ឧសភាបានអនុម័តថវិកាចំនួន ៣៩,៤២ ពាន់លានបាតដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថវិកាថ្មីមួយ ដែលរៀបចំឡើងដើម្បីជួយប្រជាជនចំនួន ១៣,១៤ លាននាក់ដែលគេចាត់ទុកថាងាយរងគ្រោះបំផុតចំពោះការប៉ះទង្គិចខាងសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩។

អនុអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី រ៉ាឆាដា ដ្នាឌីរិក បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារបានឯកភាពជាគោលការណ៍ចំពោះសំណើនេះ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការរបស់រដ្ឋាភិបាលដែលពិនិត្យលើការផ្តល់ប្រាក់កម្ចី ១,១ លានលានបាត ដែលរដ្ឋាភិបាលមានគោលបំណងធានាក្នុងការផ្តល់មូលនិធិដល់គម្រោងស្តារនីតិសម្បទាដែលទាក់ទងនឹងកូវីដ១៩។

លោកស្រីនិយាយថា ក្រុមមនុស្សបីប្រភេទត្រូវបានចាត់ទុកថាងាយរងគ្រោះពីផលប៉ះពាល់ខាងសេដ្ឋកិច្ចពីកូវីដ១៩ គឺ កុមារអាយុរហូតដល់ ៦ ឆ្នាំ មនុស្សចាស់ ៩,៦៦ លាននាក់ និងជនពិការ ២ លាននាក់។

លោកស្រីនិយាយថា ជំហានដំបូងក្រុមមនុស្សទាំងនេះនឹងទទួលបានប្រាក់ ១.០០០ បាតក្នុងមួយខែសម្រាប់រយៈពេល ៣ ខែរហូតដល់ខែកក្កដា។

ទោះយ៉ាងណា អ្នកនាំពាក្យរងរូបនេះបាននិយាយថាមានការបារម្ភខ្លាំងឡើងថាវាមិនអាចទៅរួចទេក្នុងការចែកប្រាក់ជូនប្រជាជននៅជំហានដំបូងនៅខែនេះ។ លោកស្រីនិយាយថាប្រសិនបើមិនមានការបង់ប្រាក់ក្នុងខែនេះទេ អ្នកដែលមានសិទ្ធិទទួលប្រាក់សុទ្ធនឹងត្រូវទទួលបាន ២០០០ បាតនៅខែក្រោយនិង ១០០០ បាតទៀតនៅក្នុងខែកក្កដា៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនថៃងាយរងគ្រោះដោយកូវីដ១៩នឹងទទួលបានម្នាក់ៗ ១០០០ បាតក្នុងមួយខែសម្រាប់រយៈពេល៣ខែរហូតដល់ខែកក្កដា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ