សម្តេច​តេ​ជោ ហ៊ុន សែន​៖​ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែ​នខ្មែរអាច​វិល​ត្រឡប់មក​ស្រុក​វិញ​ដោយ​មិនចាំបាច់​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​នោះទេ​

120
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ឌ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា​ឆ្នាំ​២០២០​នេះ​បានសម្រេច​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​ខ្មែរ​ដែល​កំពុងធ្វើដំណើរ​ឬ​មានបំណង​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​មិន​តម្រូវ​ឲ្យ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩​ទេ​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​សម្តេច​ចេញ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែឧសភា​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា​វិធានការ​នេះ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន វិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែនបាន​មានប្រសាសន៍​តាម​ផេ​ក​ផ្លូវការ​ថា​៖«​នៅ​ថ្ងៃទី​២៧​ខែឧសភា ឆ្នាំ២០២០​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិ​ខ​ត​ឆ្លងដែន​កម្ពុជា​ហើយ​ដែល​កំពុងធ្វើដំណើរ​ឬ​មានបំណង​ធ្វើដំណើរ​ពី​ក្រៅប្រទេសវិលត្រឡ ប់​ចូលមក​កម្ពុជា​វិញ​គឺ​មិន​តម្រូវ​ឲ្យ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩​ទេ ។ វិធានការ​នេះ​គឺ​នឹង ជួយ​សម្រួល​ដល់​ពលរ​ដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិល ត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​»​។​

​តែ​ទោះបីយ៉ាងណា​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់នោះ​ពេល​វិល ត្រឡប់​មកដល់​ប្រទេស​វិញ​គឺ​តម្រូវ​ឲ្យ​ចូល​ពិនិត្យ​សុខភាព​និង​ពិនិត្យ​សំណាក​ហើយ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​តើ​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង​ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕