សម្ដេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត​បង្កើត​ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​កម្ពុជា​ដើម្បី​នាំចេញ​

106
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត​ឲ្យ បញ្ជូន​ក្រុមហ៊ុន​របស់​ទី​ម័​រ​ខាង​កើតមក​កម្ពុជា​ដើម្បី​រៀបចំ​ឲ្យ​មាន​ឃ្លាំង រោងចក្រ​កិនស្រូវ​មាន​កន្លែង​ស​ម្ងួ​ត ដូច​ជាមាន​បណ្ដាញ​ទិញ​ដើម្បី​ធ្វើយ៉ាងណា​ប្រមូល​ទិញ ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំ​បែបនេះ​ខណៈ​ទី​ម័​រ​ខាងកើត​កំពុង​ចរចា​ទិញ​អង្ករ​ពី​កម្ពុជា ។ ការណែនាំ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នៅ​វិមាន​សន្តិភាព​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោក KUPA បាន​គោរពជម្រាបជូន​សម្ដេច​តេ​ជោ​ថា​នៅក្នុង​បេសកកម្ម​កា​ទូត​របស់លោក​នៅ​កម្ពុជា​ពេលនេះ​លោក​នឹង​ពិនិ ត្យមើល​ឡើងវិញ​រាល់​អនុស្សារណៈ​ទាំងឡាយ​ដែល​បាន​ចុះ​រួមគ្នា​កន្លងមក​និង​ធ្វើយ៉ាងណា​ជំរុញ​ការដាក់​ដំណើរការ​អនុសារណៈ​ទាំងអស់នោះ​អោយ​ទទួលបាន​ជោគជ័យ​។ លោក​ទូត​បន្តថា​លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រសួងកសិកម្ម​ដើម្បី​រៀបចំ​ការនាំ​អង្ករ​ចេញទៅ​ប្រទេ សទី​ម័​រ​ខាងកើត និង ធ្វើការ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល រួម​នឹង​ក្រសួង​ដទៃទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​វិសាលភាព​កាន់តែ​ធំ​ឡើង ។​

​ពាក់ព័ន្ធ​ទៅនឹង​ការនាំ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​សម្តេច​តេ​ជោ​បានផ្ដល់​អនុសាសន៍​ថា​គប្បី​ណា​បញ្ជូន​ក្រុមហ៊ុន​របស់​ទី​ម័​រ​ខាង​កើតមក​កម្ពុជា​ដើម្បី​រៀបចំ​ឲ្យ មាន​ឃ្លាំង រោងចក្រ​កិនស្រូវ មាន​ឡស​ម្ងួ​ត​និង​មាន​បណ្ដាញ​ប្រមូល​ទិញ​ដើម្បី​ធ្វើយ៉ាងណា​ប្រមូល​ទិញ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ទី​ម័​រ​ខាង កើត ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ