សម្តេចក្រឡាហោម ស ខេង គាំទ្រយុទ្ធនាការ ដោះស្រាយសំណុំរឿង កកស្ទះរបស់ក្រសួង យុត្តិធម៌

140
ចែករម្លែក
សម្តេចក្រឡាហោម ស ខេង គាំទ្រយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះរបស់ក្រសួងយុត្តិធម៌

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសគាំទ្រចំពោះយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះរបស់ក្រសួងយុត្តិធម៌ ដែលជាយុទ្ធនាការមមួយដ៏មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅដ៏កិត្យានុភាពរបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាអសកម្មនានានៅក្នុងពន្ធនាគារ។ 

ការថ្លែងរបស់សម្តេចក្រឡាហោម សខេង បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោមបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងយុទ្ធានការនេះវាអាចថា អ្នកដែលជាប់ឃុំហើយអនុវត្តទោសជិតចប់ ប្រហែលជាតុលាការអាចនឹងដោះលែង ហើយវាអាចធ្លាក់ជាបន្ទុកទៅដែនដីដើម្បីគ្រប់គ្រងសន្តិសុខ

ទាក់ទងករណីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី២៧ ខែឧសភា ថា អ្នកទោសដែលជាទណ្ឌិត ធម្មតាពេលប្រព្រឹត្តបទល្មើសគាត់ទទួលខុសត្រូវ ហើយទោសរបស់គាត់មិនមែនឲ្យតែប្រព្រឹត្តបទល្មើសមានទោសមួយជីវិតទេ ក្នុងពេលណាមួយគាត់គង់តែចេញពីពន្ធនាគារ ពេលអនុវត្តទោសចប់ គឺសំខាន់កម្រិតដែលគាត់កែប្រែអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ។ ហើយការអនុវត្តទាំងអស់នេះ គឺធ្វើតាមនីតិវិធីច្បាប់បើសិនជាបទល្មើសនោះស្រាល កម្រិតដែលគាត់អាចកែប្រែខ្លួនបានល្អ ច្បាប់អនុញ្ញាតឲ្យធ្វើហើយយើងព្យាយាមគ្រប់គ្រងមុខសញ្ញាថា តើគាត់មានភាពមិនរាងចាល ឬក៏គាត់កែប្រែខ្លួន។ហើយបើគាត់បានចេញហើយនៅមិនកែប្រែខ្លួន គឺច្បាប់ត្រូវតែអនុវត្តបន្តទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការអនុវត្តដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរាជធានី ខេត្ត គឺបានចាប់ផ្តើមដំណើរការហើយ ប៉ុន្តែចំនួនទណ្ឌិតប៉ុន្មាននាក់ដែលត្រូវនឹងដោះលែង គឺមិនទាន់កំណត់ចំនួននៅឡើយទេ៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ