​ឯកអគ្គរាជទូត​ថៃ​នាំយក​ថវិកា ២ លាន​បាត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ នៅ​កម្ពុជា​

198
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup )​បាន​នាំយក​ថវិកា​ចំនួន​២ លាន បាត​ជូន​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ។

​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ បានប្រគល់​ថវិកា​នេះ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​ជំនួប​សំដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​២៧ខែឧសភា ២០២០ នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែនបាន​ឲ្យ​ដឹង ថា​៖«​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន លោក​ឯកអគ្គរាជទូត ថៃ​បាន​មានប្រសាសន៍ថា​ស្ថិតក្នុង​ឱកាស​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​ថៃ​លោក​បាន​នាំយក​ថវិកា​ចំនួន ២ លាន​បាត​ដើម្បី​ប្រគល់ជូន សម្ដេច​តេ​ជោ​ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​»​។​

​បើតាម​លោក អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ​ក៏បាន​សំដែង​ការ​អរគុណ​គ្នា​ទៅវិញទៅមក ។ លោក ប៉ាន​យ៉ា​រ៉ា​ក់ បាន​បាន​សម្តែង​នូវ​អំណរ​សាទរ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានដាក់​វិធានការ​យ៉ាង​ប្រាកដនិយម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​អំពី​ការ​រាតត្បាត​នៅ​កម្ពុជា​។​ជា ពិសេស​លោក​ក៏បាន​ណែនាំ​និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ទាំងអស់​ដោយ​ធ្វើយ៉ាងណា​គោរព​នូវ​រាល់​វិធានការ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល​ដែល​បានដាក់​ចេញមក​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ការចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​covid-19 របស់​ស្ថានទូត​ថៃ​ក៏ដូចជា​របស់​ប្រជាជន​ថៃ​និង​រាជរដ្ឋាភិបាល ថៃ​ជាមួយ​កម្ពុជា​។​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា​វា​ជាការ​ឆ្លុះបញ្ចាំង​នៃ​ការ​សាមគ្គីភាព​រវាង​កម្ពុជា​នឹង​ថៃ​ក៏ដូចជា​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ផងដែរ​។សម្ដេចតេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធាន​ការដែល​រាជរដ្ឋាភិបាល​ថៃ​បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។ សម្ដេច​តេ​ជោ​មានប្រសាសន៍ថាវិធានការ​ទាំងឡាយ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ថៃ​គឺមាន​ភាពប្រាកដនិយម​។ក្នុងន័យនេះ​សម្ដេច​មានប្រសាសន៍ថា​ជា​សក្ខីភាព​ប្រជាជន​កម្ពុជា​បាន​ឆ្លង កាត់​ព្រំដែន​ថៃ​ចូលមក​កម្ពុជា​កន្លងមក​ជាង៩​ម៉ឺន​នាក់​ហើយ​អ្នក​ទាំងនោះ​គ្មាន​អ្នកណាម្នាក់​ឆ្លង​ឬ​នាំយក​ជំងឺ​កូ​វីដ​១៩​មក​កម្ពុជា​ឡើយ ។ ក្នុង ន័យនេះ​សម្ដេច​តេ ជោ​មានប្រសាសន៍ថា​នេះ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ថា​ប្រទេស​ថៃ​មិនមែនជា​ប្រទេស​ចម្លង​មេរោគ​កូ​វីដ​នោះទេ ។​

​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​លោក​ឯកអគ្គរាជទូត​ថៃ​ផងដែរ​ថា​ថ្មីៗ​នេះ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​និង​ធ្វើការ​ជាមួយនឹង​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​ធ្វើយ៉ាងណា​ឱ្យ​អនុវត្ត​ឲ្យ​ខាន​តែ​បាន​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ថៃ ដែល​បាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាលនិង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។ជាមួយគ្នានេះ​សម្ដេច​ក៏បាន​ជម្រាបជូន​ឯកអគ្គរាជទូត​ថៃ​ដែរ​ថា​ថ្ងៃនេះ​សម្តេច​បានសម្រេច​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​កាន់​លិ​ខិត​ឆ្លងដែន​កម្ពុជា​ហើយ​ដែល​វិលត្រឡ ប់​មកកាន់​កម្ពុជា​វិញ​គឺ​មិន​តម្រូវ​ឲ្យ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ពី​ប្រទេស​ដែល​ប្រជាជន​កម្ពុជា​ចេញដំណើរ​នោះមក​ទេប៉ុន្តែ​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ក្រសួងសុខាភិបាល​នៅពេល​មកដល់​កម្ពុជា​វិញ​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​សារជាថ្មី​ចំពោះ​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល​ថៃ​ប្រជា ជន​ថៃ​និង​ស្ថានទូត​ថៃ​ហើយ​សម្ដេច​បាន​មានប្រសាសន៍​ផងដែរ​ថា​នៅពេលនេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​រួមគ្នា​សាមគ្គី​គ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​ដែលជា​សង្គ្រាម​ជាមួយ នឹង​សត្រូវ​គ្មាន​ស្រមោល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម