គ្រូ​តាំងសមាធិ​ឥណ្ឌា​ដែល​អះអាង​រស់នៅ​ដោយ​មិន​បរិភោគ​អាហារ​ឬ​ផឹកទឹក​អស់​ជាច្រើន​ឆ្នាំ​មក​នោះ ស្លាប់​ក្នុង​អាយុ​៩០​ឆ្នាំ​

159
ចែករម្លែក

​គ្រូ​តាំងសមាធិ​(yoga) ឥណ្ឌា​ម្នាក់ ដែល​តាម​កា​អះអាង​របស់​គាត់​ថា គាត់​បាន​ចំណាយពេល​ជា​ទសវត្សរ៍​ដោយ​រស់នៅ​ដោយ​មិន​បរិភោគ​អាហារ​ឬ​ផឹកទឹក​បានធ្វើឱ្យ​គាត់​មានឈ្មោះ​ថា​ជា​អ្នក​​លះបង់​និង​ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​អំពី​ការស់​បែប​នេះ​បាន​យ៉ាណា​ង​នោះ បាន​ស្លាប់ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​សភា​។​

​លោក ប្រា​ឡា​ត ចា​នី​(Prahlad Jani) គ្រូ​តាំង​សមាធិយ៉ូ​ហ្កា​ដែល​មានស​ក់​និង​ពុក​ចង្ការ​វែង​នេះ​បាន​រស់នៅ​ភូមិ Charada​នៅ​រដ្ឋ ហ្គូ​ចា​រ៉ាត ជា​ទី​ដែល​គាត់​បាន​ចំណាយ​មួយ​ជីវិត​របស់​គាត់​ធ្វើ​សមាធិ​​និង​ការ​សំ​រួមចិត្ត​។​

​តាម​ប្រវត្តិ​នៃ​រឿង​វ៉ា​របស់​ប្រា​ឡា​ត ចា​នី មក​នោះ គាត់​បាន​និយាយថា គាត់​ត្រូវបាន​ព្រះ​ប្រទាន​ពរ​ដល់​គាត់ នៅ​ពេល​គាត់​នៅ​ពី​ក្មេង ដែល​អាច​ឱ្យ​គាត់​រស់រានមានជីវិត​ដោយ​មិន​បរិភោគ​អាហារ ​និង​មាន​អ្នក​គោរព​និង​ដើរ​តាម​លោក ទោះបីជា​មាន​ការសង្ស័យ​របស់​ក្រុម​គ្រួ​ពេទ្យ​ឯកទេស​អំពី​របៀប​នៃ​ការរស់នៅ​របស់​គាត់​ក៏ដោយ​។

​មិន​មាន​ការបញ្ជាក់​យ៉ាងណា​ចំពោះ​ការអះអាង​បែប​នេះ​របស់​គាត់​នោះទេ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា មនុស្ស​ណា​ក៏​ដោយ​មិន​អាច​រស់​បាន​យូរ​ដោយ​មិន​បរិភោគ​អាហារ​ឬ​ផឹកទឹក​នោះទេ​៕​ប្រែ​ស​​ម្រួ​ល​៖​សុខា​/sn

លោក​ប្រា​ឡា​ត ចា​នី បាន​ស្លាប់ ក្នុង​អាយុ​៩០​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ