កងទ័ពជើងទឹកអាម៉េរិកខឹងជាខ្លាំង ក្រោយយន្តហោះរុស្ស៊ីប៊ិះបើកបុកយន្តហោះល្បាតរបស់ខ្លួន

217
ចែករម្លែក

កងទ័ពជើងទឹកអាម៉េរិកបានចោទអ្នកបើកយន្តហោះចម្បាំងរុស្ស៊ីថាបើកប្រកបដោយគ្រោះថ្នាក់ នៅពេលយន្តហោះរុស្ស៊ីបើកស្ទាក់យន្តហោះស៊ើបការណ៍ការណ៍មួយរបស់អាម៉េរិកនៅលើសមុទ្រមេឌីទែរ៉ាណេខាងកើតកាលពីថ្ងៃអង្គារទី២៦ឧសភា។

កងទ័ពជើងទឹកអាម៉េរិកអះអាងថាឧបទ្ទវហេតុនេះកើតឡើងនៅលើដែនទឹកអន្តរជាតិ ហើយពាក់ព័ន្ធនឹងយន្តហោះល្បាតនិងស៊ើបការណ៍ធុន P-8A មកពីកងនាវាទី៦របស់អាម៉េរិក។ កងទ័ពជើងទឹកអាម៉េរិកអះអាងថា យន្តហោះខ្លួនត្រូវបានស្ទាក់ដោយយន្តហោះ Su-35 រុស្ស៊ីពីរគ្រឿង ដែលហោះកៀកស្លាបទាំងសងខាង។

កងទ័ពជើងទឹកអាម៉េរិកនិយាយថា ការស្ទាក់រំខានរបស់រុស្ស៊ីមានរយៈពេលសរុប ៦៤ នាទី។

ក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអះអាងថា សកម្មភាពរបស់រុស្ស៊ី “គ្មានភាពចាំបាច់” និង “ខ្វះទំនួលខុសត្រូវ” ហើយថាវាអាចនាំទៅដល់ការបុកគ្នានៅលើមេឃ៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ Su-35 ពីរគ្រឿងរបស់រុស្ស៊ីហោះស្ទាក់រំខានយន្តហោះស៊ើបការណ៍ P-8A របស់អាម៉េរិកនៅលើសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃអង្គារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ