​នគរបាល​ចាប់ខ្លួន​ក្រុមចោរប្លន់​និង​បក្ខពួក​បាន​៧​នាក់​ជា​បន្តបន្ទាប់

224
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​មួយក្រុម​មាន​គ្នាច្រើន​នាក់​ប្រដាប់​ដោយ​មធ្យោបាយ​ម៉ូតូ​ចំនួន​៨​គ្រឿង ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​ខណៈដែល​កំពុង​ជិះ​ឌុប​ស្រី​២​នាក់​ធ្វើដំណើរ​តាមផ្លូវ បានសម្រេច​។​ជនសង្ស័យ​ព្យាយាម​បើក​រត់គេច​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​កម្លាំង​កា​កាប​ទី​២​កម្លាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​ដេញចាប់បាន​៣​នាក់​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង​។​

​ក្នុងនោះ​យកបាន​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​នៅតាម​ផ្លូវ​បេតុង​ភូមិ​ចម្ការឪឡឹក​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ​នាំទៅ​សាកសួរ​។​រហូតដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បន្តទៅ​ឃាត់ខ្លួន​បក្ខពួក​បាន​៤​នាក់​ទៀត​នៅ​ស​ង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់​នាគ​ទេព​ភូមិ​ប៉​ប្រ៉​ក​ត្បូង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ប្រភព​មួយ​បានឱ្យដឹងថា​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់​ទី​១​ឈ្មោះ​ហែម​វិសាល​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​ទី​២​ឈ្មោះ​ឡាយ​មករា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា​។​ទី​៣​មិនទាន់​ស្គាល់ឈ្មោះ​តែ​ស្នាក់​ជាមួយគ្នា​រដែរ​។​មធ្យោបាយ​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង​ជា​របស់​ជនសង្ស័យ​មួយគ្រឿង​ជា​របស់​ជនរងគ្រោះ​មាន​ម៉ាក​beat​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HS3298,​។​

ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ​១២៥ សេរី​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម 1D-5656 ,​ម៉ាក ហុងដា សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-6375 ។

ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក ហុងដា សេ​១២៥ សេរី​២០១៦ ឡើង​តែម​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យ​បាន​កាច់​ស្លាក​លេខ​បាត់​ហើយ ។​ចំណែកឯ​ជនរងគ្រោះ ឈ្មោះ​យ៉ា​រស្មី​ភេទ​ប្រុស​អាយុ​១៩​។

​ជនសង្ស័យ​ទាំង​៧​នាក់​ក្រោយពី​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួមជាមួយ​វត្ថុតាង​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​និង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម