វៀតណាម​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​លួច​នាំ​ចូល​កាំភ្លើង​និង​ថ្នាំញៀន​ពី​កម្ពុជា​

174
ចែករម្លែក

​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​ខេត្ត​ឡុង​អាន ជាប់​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា ជាមួយនឹង​កា​ភ្លើង​ខ្លី​៣​ដើម និង​ថ្នាំញៀន​ប្រមាណ​២១​គីឡូក្រាម​។​

​ត្រា​ន់ ទួន ខាញ់ អាយុ​៣០​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​ឡុង​អាន នៅ​ចម្ងាយ​ប្រមាណ​៩៣​គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ​។​បុរស​នេះ​ត្រូវ​ឆ្មាំ​ព្រំដែន​ឃាត់ខ្លួន​ក្នុងពេល​ឆ្លង​ច្រក​ព្រំដែន​មួយ​​ពី​កម្ពុជា​ចូល​ទៅក្នុង​ប្រទេស​វៀតណាម ជាមួយនឹង​ថ្នាំញៀន​២០,៨​គីឡូក្រាម និង​កាំភ្លើងខ្លី​ម៉ាក​K59​ពីរ​ដើម កាំភ្លើងខ្លី​Zoraki មួ​យ​ដើម ទស្សនា​វ​ដ្តី​មួ​យ​និង​គ្រាប់​២៥​គ្រាប់ ,​នេះ​បើ​តាម​ការផ្សាយ​របស់​​សារព័ត៌មាន​វៀតណាម​vnexpressnews​កាលពី​ថ្ងៃ​ពុធ​។​

​ជនសង្ស័យ​បាន​និយាយថា ខ្លួន​បាន​ទិញ​កាំភ្លើង​និង​ថ្នាំញៀន​ពី​ជន​មិន​ស្គាល់​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា ដើម្បី​នាំ​យកទៅលក់​នៅ​វៀតណាម​។​

​សូមបញ្ជាក់​ថា វៀតណាម​មាន​ច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងរឹង​បំផុត​មួយ​ក្នុងចំណោម​ច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹងរឹង​នានា​នៅក្នុង​លោក ។​ច្បាប់​វៀតណាម តំរូវ​អោយ​ប្រហារជីវិត​ជន​ណា​ដែល​មាន​ឬ​លួច​ដឹក​​ជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ចាប៉ពី​០,៦​គីឡូក្រាម​ឡើង ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ឡើង​។​សំរាប់​អ្នក​ផលិត ឬ​លក់​ហេ​រ៉ូ​អ៊ីន​១០០​ក្រាម​ឡើង ឬ​ថ្នាំ​ញៀន​ដទៃទៀត​៣០០​ក្រាម​ឡើង​ក៏​ជួប​វាសនា​ប្រហារជីវិត​​ដូចគ្នា​។​ទោះជា​មាន​ច្បាប់​ដាក់ទោស​ធ្ងន់ធ្ងរ ក៏​កំណើន​អ្នកប្រើប្រាស់ ជួញដូរ​និង​ការចាប់​បាន​ថ្នាំញៀន​នៅក្នុង​ប្រទេស​កុំម្មុយនិស្ត​នេះ​មិន​បាន​ថយ​ចុះ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

​ត្រា​ន់ ទួន ខាញ់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​ឆ្មាំ​ព្រំដែន​ក្នុង​ខេត្ត​ឡុង​អាន កាលពី​ថ្ងៃ​២៦​ឧសភា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ