មហាសេដ្ឋី​ហុងកុង​ថ្លែង​ការពារ​ច្បាប់​សន្តិសុខ​ជាតិ​ថា​ជា​សិទ្ធិ​របស់​ចិន​

193
ចែករម្លែក

​លោក​លី កាស៊ី​ង​( Li Ka Shing) មហាសេដ្ឋី​មាន​បំផុត​នៅ​ក្រុង​ហុងកុង​បាន​ថ្លែង​ការពារ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ព្រាង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុងការ​ធ្វើ​អត្ថាធិប្បាយ​លើកដំបូង​របស់​លោក​​លើ​សំណើ​ច្បាប់​នេះ ដែល​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ជា​ថ្មី​នៅ​ទីក្រុង​នេះ​។​

​លោក​លី កាស៊ី​ង ស្ថាបនិក​នៃ​ក្រុមហ៊ុន​CK Hutchison Holdings Ltd ស្ថិតក្នុង​ចំណោម​មហាសេដ្ឋី​ជាច្រើន​នាក់​នៅ​ទីក្រុង​នេះ​ដែល​បាន​ថ្លែង​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក​នៅ​សប្តាហ៍​នេះ​ខណៈ​ដែល​ក្រុមបាតុករ​បាន​វិលត្រឡប់​មក​ធ្វើ​ការតវ៉ា​នៅ​តាម​ផ្លូវ​វិញ​ដើម្បី​ប្រឆាំង​ការគ្រប់គ្រង​ច្រើន​ឡើង​របស់​ប្រទេស​ចិន​ដីគោក​។​

​មហាសេដ្ឋី អាយុ​៩១​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅក្នុង​សារ​ជា​អក្សរ​ដែល​ត្រូវបាន​បញ្ជូន​ចេញ​ដោយ​តំណាង​របស់​លោក​ថា​” វា​ស្ថិត​ក្នុង​សិទ្ធិ​គ្រប់គ្រង​អធិបតេយ្យភាព​របស់​ប្រជាជាតិ​នីមួយៗ​ក្នុង​ការដោះស្រាយ​​កង្វល់​សន្តិសុខ​ជាតិ​របស់​ខ្លួន ។ យើង​ប្រហែលជា​មិនចាំបាច់​បកស្រាយ​វា​លើសពី​នេះ​ទេ​។ សង្ឃឹម​ថា​ច្បាប់​ថ្មី​ដែល​បាន​ស្នើ​ឡើង​នេះ អាច​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​រដ្ឋាភិបាលក​ណ្តា​លមាន​នៅហុង​​កុង​និង​ផ្តល់​ទស្សនវិស័យ​វិជ្ជមាន​ពី​ទីនោះ​”​។​

​កាលពី​សប្តាហ៍​មុន​ប្រទេស​ចិន បាន​ប្រកាសថា​ខ្លួន​នឹង​ធ្វើ​ច្បាប់​ថ្មី​និង​បញ្ចូល​ទៅក្នុង​ច្បាប់​របស់​ក្រុង​នេះ​។ ការ​ធ្វើ​ច្បាប់​នេះ បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​ពេល​​ជា​ច្រើន​ខែ ដើម្បី​ប្រឆាំង​ការ​លូកដៃ​កាន់តែ​ច្រើន​របស់​ចិន​មក​ក្នុង​ការងារ​នយោបាយ​និង​ប្រព័ន្ធ​យុត្តិធម៌​ហុងកុង​។​

​បន្ទាប់​ពី​អង់គ្លេស​បាន​ប្រគល់​ហុង​កុង​ទៅ​ឱ្យ​ប្រទេស​ចិន​គ្រប់គ្រង​កាលពី​ឆ្នាំ ១៩៩៧ មក​នោះ ទឹកដី​នេះ​បាន​ទទួល​ស្វ័យភាព​ក្រោម​គោលការណ៍ “​ប្រទេស​មួយ​ប្រព័ន្ធ​២”​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​លី កាស៊ី​ង មហាសេដ្ឋី​ហុងកុង