ប្រទេស​ឥណ្ឌា​ទទួលរង​រលក​កំដៅ​ក្តៅ​ខ្លាំង​រហូត​ដល់​៥០​អង្សា​សេ​

200
ចែករម្លែក

​ប្រទេស​ឥណ្ឌា​កំពុង​ទទួល​រង​រលក​កំដៅ​ខ្លាំង​ដោយ​មាន​សីតុណ្ហភាព​ឡើងដល់​៥០​អង្សា​សេ និង​រដ្ឋធានី​នៃ​ប្រទេស​នេះ​ទទួលរង​កំដៅ​ក្តៅ​ខ្លាំង​បំផុត​នៅ​ខែ​ឧសភា​បើ​ធៀប​នឹង​កំដៅ​ក្នុង​ខែ​នេះ​អស់​​ពេល​ជិត​២​រ​ទសវត្សរ៍​មក​ហើយ​។​

​ក្រសួង​ឧតុនិយម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា​ថា រលក​កំដៅ​ខ្លាំង​នេះ​កំពុង​គ្រប់​ដំណ្តប់​លើ​ប្រទេសឥ​ណ្ឌា ភាគ​ខាងជើង ជាច្រើន​ថ្ងៃ​ថែម​ទៀត​។​

​នៅពេល​ដែល​សីតុណ្ហភាព​ពិភពលោក​កើនឡើង រលក​កំដៅ​គំរាមកំហែង​ជាប្រចាំ​នៅ​ប្រទេស​នេះ ជាពិសេស​នៅក្នុង​ខែ​ឧសភា​និង​មិថុនា​។

​កាលពី​ឆ្នាំមុន​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​ដោយសារ​រលក​កំដៅ​ក្តៅ​ខ្លាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​នៅ​ទីក្រុង​ញូ​វដែល ចូល​ជ្រក​នៅ​ក្រោម​ដើមឈើ​ដើម្បី​គេច​ពី​កំដៅថ្ងៃ​ខ្លាំង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ