រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​ត​ប្រព័ន្ធ​ដំណក់ទឹក​នៅក្នុង​ផ្ទះ​សំណាញ់​

191
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​ត​ប្រព័ន្ធ​ដំណក់ទឹក​នៅក្នុង​ផ្ទះ​សំណាញ់​។​ការថែទាំ ដែលមាន​ការសម្របសម្រួល​ពី​ក្រុមហ៊ុន សំណង់ បុរី​កម្មករ​ខូ​អិ​ល​ធី​ឌី​(SAMNANG BOREYKAMKORCo.,Ltd)​។​

ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ប៉ែន​វុ​ធ​អ្នកជំនាញ​សម្របសម្រួល​ទីផ្សារ​និង​លោក​កឹម​ពង្ស​វីរៈ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​។​ដែលមាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ថ្នាក់​ខេត្ត​,​មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​និង​កសិករ​ដែល​ទទួលបាន​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​។​

​គោលដៅ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​អ្នកចូលរួម​សរុប​៤០​នាក់​/​ស្រី​៧​នាក់​ដែល​ស្ថិតនៅ​ភូមិ​ស្ថាពរ​សង្កាត់​ប៉ា​លហាល​ក្រុង​/​ខេត្តព្រះវិហារ​គាំទ្រ​ថវិកា​ដោយ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម