​ចុះ​អនុវត្តតាម​ដីកា​បង្គាប់ការ​នៃ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ករណី​កាន់កាប់​ដីព្រៃ​ខុសច្បាប់​

126
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​ចុះ​អនុវត្តតាម​ដីកា​បង្គាប់ការ​ពីរ​ទីតាំង​ធំៗ​បន្ថែមទៀត​។​ប្រតិបត្តិការ​នោះ​ដោយមាន​ការសហការ​ជាមួយ​បរិស្ថាន ,​នគរបាល​,​រដ្ឋបាល​ព្រៃឈើ​,​មន្ត្រី​សុរិយោដី​,​តំណាង​អភិបាលស្រុក​,​ដឹកនាំ​ដោយ​លោក​ជេ​ត​ខេមរា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​ចូលរួមបាន​និយាយថា​ការចុះ​អនុវត្តតាម​ដីកា​បង្គាប់ការ​របស់រ​ដ្ឋ​បាល​ខេត្ត​បាន​ចុះ​ពិនិត្យ​ការកាប់​រានទន្ទ្រាន​ព្រៃ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ពីរ​ទីតាំង​ធំៗ​។​គឺ​នៅ​ចំណុច​ទី​១​ប្រឡាយ​ខ្លឹម​ចំណុច​ទី​២​ត្រពាំង​ឬ​ស្សី​(​អូរ​ក្រូច​ក្រោម​)​ចំណុច​ទី​៣​ត្រពាំង​ត្រយង​(​អូរ​ក្រូច​លើ​)​។​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​ជំ​ហ៊ាន​បន្ទាប់​នឹងធ្វើ​ការស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។


រហូតមកទល់​ពេលនេះ​មិនទាន់​ឃុំខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​យក​ដីព្រៃ​រដ្ឋ​ដែលមាន​ស័ក្តិធំៗ​ជាច្រើន​ហិកតា​នៅឡើយ​ទេ​។​ក៏ប៉ុន្តែ​កន្លងទៅ​ថ្មីៗ​នេះ​ក៏មាន​ឃាត់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សំអាត​ដែរ​តែ​បាន​ដោះលែង​វិញ​ដោយ​ហេតុផល​ថា​មាន​ជំងឺ​ជាប់​ខ្លួន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ