​រដ្ឋបាល​ក្រុងព្រះសីហនុ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង​

160
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​លោក គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​ចាប់​ពីមុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៅ​រង្វង់​មូល​តោ​ពីរ​និង​ផ្លូវ​ពូ​ឡូ​វ៉ៃ​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​។

​លោក​អភិបាលរងក្រុង​បាន​ប្រាប់​រស្មី​កម្ពុជា​ថា រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចាប់យក​ឡាន​១​គ្រឿង រទេះ​រ៉ឺម៉ក​ចំនួន​៨​គ្រឿង​និង​សម្ភារ​លក់ដូរ​មួយចំនួនទៀត​ដែល​បំពាន​លើផ្លូវ​សាធារណៈ​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ​ជា​បណ្តោះអាសន្ន​។​ដើម្បី​ដោះស្រាយ​ជាការ​ដាក់ពិន័យ​បន្ត​ក្រោម​ហេតុផល​ថា ចត​យានយន្ត​ឬ​លក់ដូរ​លើផ្លូវ​សាធារណៈ​គ្មាន​សណ្តាប់ធ្នាប់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម