អនាគត​របស់ រី​យ៉ា​ដ ម៉ា​រ៉េ​ស ស្ថិតក្នុង​ភាពមិនច្បាស់លាស់

1051
ចែករម្លែក

​រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈពេល​ក្លឹប​កាំភ្លើង​ធំ​អា​សេណ​ល​គ្មាន​បំណង​ឆ្លើយតប​នឹង ការទាមទារ​៥០​លាន​ផោន​របស់​ក្លឹប Leicester ។​
​ ​
​ក្លឹប​អា​សេណ​ល​បាន​ចរចា​ជាមួយ​ក្លឹប Leicester ជុំវិញ​លទ្ធភាព​ផ្ទេរ​អតីត​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រូបនេះ ប៉ុន្តែ​ពួកគេ​មិន​ចង់​ចំណាយ​លើសពី​៣៥​លាន​ផោន​ទេ សម្រាប់​កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី​រូបនេះ​។​
​ ​
​ម៉ា​រ៉េ​ស ចង់​ផ្ទេរចេញ ហើយ​គេ​ជឿថា Leicester បាន​យល់ព្រម​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​បដិសេធ ចំណាប់អារម្មណ៍​របស់​ក្លឹប បា​សេ​ឡូ​ណា​កាលពី​ឆ្នាំមុន​។​
​ ​
​ប៉ុន្តែ​ដោយសារតែ​បញ្ហា​តម្លៃ​រវាង​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទាំងពីរ ម៉ា​រ៉េ​ស រំពឹងថា​នឹងចូលរួម​ការហ្វឹកហាត់​ត្រៀម​មុន រដូវ​កាល​ជាមួយ​ក្រុម Leicester បើទោះបីជា​នៅមាន​ចម្ងល់​ជុំវិញ​អនាគត​ក៏ដោយ​។​
​ ​
​ក្លឹប​អា​សេណ​ល​នៅតែ​ចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាករ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) របស់​ក្លឹប Monaco ប៉ុន្តែ​តម្លៃ​ផ្ទេរ​៨០​លាន​ផោន​គឺជា​បញ្ហា​។ មានន័យថា ពួកគេ​បាន​បង្វែរ​ចំណាប់អារម្មណ៍​មករក ម៉ា​រ៉េ​ស វិញ​។​
​ ​
​ម៉ា​រ៉េ​ស វ័យ​២៦​ឆ្នាំ បាន​ប្រឹងប្រែង​លេង​បាន​ដល់​កម្រិត​កំពូល អំឡុងពេល​ក្រុម Leicester​លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក កាលពី​រដូវ​កាល​២០១៥/១៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ