តន្ត្រី​សប្បុរសធម៌​ប្រមូល​ថវិកា​ជួយ​ដល់​កម្ម​ការី​នី​ដែល​បាន​ទទួលរង​ផល​បះ​ពាល់​ដោយសារ​កូ​វីដ​១៩

221
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ សែ​ល​កាត​បានឱ្យដឹងថា​នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌ Cellcard 4UVirtualConcert​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨​ខែឧសភា​ខាងមុខនេះ​ដោយ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​
​ក្នុង​ពិធី​នេះ​នឹងមាន​ការចូលរួម​សម្តែង​របស់​សិល្បករ​សិល្បការ​នី​ល្បីៗ​និង​កំពុង​ពេញនិយម​ជាច្រើនរូប​នៅក្នុង​ប្រទេស​កម្ពុជា​។​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​សហការ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​CTN​និង​MyTV​។​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ស្ថានភាព​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ​។​

​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​មួយ​ម៉ោង​ដោយមាន​ការចូលរួម​សម្តែង​ពី​ក្រុម​តារា​ល្បីៗ​រួមមាន កញ្ញា មាស សុខ​សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក នូ ឧសភា លោក ចេ​ន សមាជិក​ក្រុម​តន្ត្រី Mustache លោក Tempo Tris និង​ព្រះ​នាង​តូច នរោត្តម ជេន​ណា​ទៀតផង​។​

​សែ​ល​កាត​បានឱ្យដឹងថា​ក្រុមហ៊ុន​ខ្លួន​កំពុង​សម្របសម្រួល​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ដោយ​ថវិកា​ដែល​ប្រមូលបាន​ពី​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ​នឹងត្រូវ​យកទៅ​ចែកជូន​ដល់ក​ម្មករក​ម្មការ​នី​កាត់ដេរ​ដែលមាន​ពិការភាព​និង​មាន​ផ្ទៃពោះ​។​ដែល​កំពុង​ជួប​ការលំបាក​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ​នាពេល​បច្ចុប្បន្ននេះ​។

ជាមួយគ្នា​ក្រុមហ៊ុន​សែ​ល​កាត​បានបញ្ជាក់​ដែរ​ថាស​មា​ជិ​ក​គាំទ្រ​សែ​ល​កាត​ទាំងអស់​ក៏​អាច​ចូលរួម​បរិច្ចាគ​ក្នុង​បុព្វហេតុ​ជួយសង្គ្រោះ​នេះ​នៅក្នុង​អំឡុងពេល​នៃ​ការសម្តែង​តន្ត្រី​ផ្សាយ​ផ្ទាល់​ផងដែរ​។​ពួកគេ​អាច​តេ​ឬ​ផ្ញើ​សារ​ទៅកាន់​លេខ​1270​ដោយ​ចំណាយ​ត្រឹមតែ​២៥​សេន​(១.០០០​រៀល​)​ប៉ុណ្ណោះ​សម្រាប់​ការចូលរួម​ជា​វិភាគទាន​។

កម្មវិធី​ចូលរួម​បរិច្ចាគ​នេះ​នឹង​បន្ត​ប្រព្រឹត្តិ​ទៅ​ចំនួន​ពីរ​សប្តាហ៍​ទៀត​បន្ទាប់ពី​ការប្រគុំ​តន្ត្រី​ត្រូវបាន​បញ្ចប់​។​សែ​ល​កាត​នឹងធ្វើ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​វី​ង​ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ឈានមុខ​គេ​នៅ​កម្ពុជា​ដើម្បី​ផ្ទេរប្រាក់​ជូន​ដល់ក​ម្មករក​ម្មការ​នី​មាន​ពិការភាព​និង​មាន​ផ្ទៃពោះ​ឱ្យបាន នៅក្នុង​អំឡុង​ខែមិថុនា​ខាងមុខនេះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ