ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០

116
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ ហេតុនេះ​យក​ល្អ​គប្បី​ធ្វើបុណ្យ រំដោះគ្រោះ​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកបការងារ​ជួប​នូវ​បញ្ហាលំបាក​ចំពោះមុខ​ច្រើន ហើយ​ពិសេស​ងាយ​កើតមាន​ជម្លោះ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​នោះដែរ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ពិសេស​ការ ប្រកបការងារ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព រកាំរកូស​មិន​ស្ទើរ​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​នូវ​ឧបសគ្គ​រាំងមុខ​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​បើ​ពុះ ពារ​ទៅបាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​មកវិញ​ដែរ​។​ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​កិច្ចការងារ​ធំដុំ​ឬ​កិច្ច​ការសំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ដែរ​ពិសេស​ការចង់​បើក​របរ​អ្វីមួយ​ថ្មី​ជា​ការល្អប្រពៃ​ព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ងាយ​កើតរឿង​សៅហ្មង​និង​ពិសេស​កិច្ចការងារ​តែង​ងាយ​រាំងស្ទះ​ថែមទៀត​។​ការរស់នៅ​បើជា​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ត្រូវ​រែកពន់​ផង​។​អ្នក​អាជីវករ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀត សោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​គួររៀបចំ​ដំណើរ​ជីវិត​ឱ្យបាន​ប្រសើរ​បើ​ពុំ​នោះទេ​ភាព​ប្រទាំង​ប្រទើស​ពិតជា​កើតមាន​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ ក្រពះ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ម្នាក់ៗ​មាន​ក្នុង​ខ្លួន​មិនតិច​នោះឡើយ ៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ដូចនេះ​អាច​ទទួល ដំណឹង​ល្អ​ឬ​បានទទួល​ការងារ​អ្វីដែល​ល្អប្រសើរ​ជាង​មុន​ផង​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផ្លែ ផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹង​ធឺ​ង​ពីព្រោះ​ដំណើរ​ជីវិត​ពុំ​ល្អប្រសើរ​ទេ ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ទោះ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោច​កេ​រ្ត៍​ឈ្មោះ​ថែមទៀត​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​អាច​យកឈ្នះ​ដៃគូ​ប្រជែង​ហើយ​លោក​អ្នកមាន​គេ​យកចិត្តទុកដាក់​ច្រើន​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីមួយ​មានការ រាំងស្ទះ ហើយ​មាន​អារម្មណ៍​ឆាប់​ឆេវឆាវ​ណាស់​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ណាមួយ​រក​នឹក ស្មាន​មិន​ដល់​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​រំដោះ​រាល់​ឧបទ្រពចង្រៃ​ឱ្យ​ចាកចេញ​ឆ្ងាយ​ហើយ​ជីវិត​មាន​ភាព​គាប់ប្រសើរ​ជាង​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​ជួប​ផល​លំបាក​ច្រើន​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ថែមទៀត ។​

​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​នា​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​អាចមាន​រឿង​រាវ​ល្អៗ​ឱ្យ​លោកអ្នក​សប្បាយចិត្ត​ផង​ហើយ​ពិសេស ការប្រកប​ការងារ​តែង​ផ្តល់​ជា​ផលប្រយោជន៍​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​ដែលជា​ក្រុម​គូប​ដិ​បក្ស​។​

​រីឯ​ទំនាក់ទំនង​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​គួរសម​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ