Newcastle បើក​ការចរចា​ជាមួយ​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ

132
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Newcastle បាន​បើក​ការចរចា​ជាមួយ​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho) ជុំវិញ​លទ្ធភាព​ផ្ទេរ​នៅ​រដូវក្តៅ​។​
​ ​
​ខ្សែបម្រើ​សញ្ជាតិ​ប្រ​ស៊ី​ល​រូបនេះ​គ្រោង​នឹង​វិល​ត្រឡប់មក​ក្លឹប Barcelona វិញ​នៅ​ដំណាច់ខែ មិថុនា​នេះ បន្ទាប់ពី Bayern Munich បានសម្រេច​មិន​ផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍​ក្រោយពី​លេង​ខ្ចី ជើង​មួយរយៈ​។​

​ក្លឹប Newcastle ចង់​ផ្ទេរ កូ​ទី​ញ៉ូ ហើយ​មានបំណង​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​ឲ្យ​បាន​ឆាប់​។​
​ ​
​មាន​ចំណាប់អារម្មណ៍​ច្រើន​លើ កូ​ទី​ញ៉ូ ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី និង​ក្លឹប Arsenal ។ តាម​ព័ត៌មាន​ថា ក្លឹប Barcelona កំណត់​តម្លៃ​៧១​លាន​ផោន​សម្រាប់ កូ​ទី​ញ៉ូ​។​
​ ​
​បច្ចុប្បន្ន កូ​ទី​ញ៉ូ កំពុងមាន​បញ្ហា​របួស​កជើង ដែល​មានន័យថា កីឡាករ​រូបនេះ​ប្រហែលជា មិនអាច​លេង​ឡើងវិញ​នៅ​រដូវ​កាល​នេះ​ទេ​។​
​ ​
​ប្រសិនបើ​ក្លឹប Newcastle ទទួលយក​ការវិនិយោគ​តម្លៃ​៣០០​លាន​ផោន​នេះ​មែន នោះ​ពួកគេ អាច​នឹង​ពង្រឹង​ក្រុម ហើយ កូ​ទី​ញ៉ូ គឺជា​ជម្រើស​មួយ​ជាពិសេស​ដោយសារតែ​កីឡាករ​រូបនេះ ធ្លាប់មាន​បទពិសោធ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho)