ម៉ា​គូស រ៉ា​ហ្វ​ដ ទទួលបាន​លិខិត​សរសើរ​

98
ចែករម្លែក

កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ត្រូវ​បានផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ជាមួយនឹង​លិខិត សរសើរ​ពិសេស​មួយ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​កីឡាករ​រូបនេះ អំឡុងពេល​មាន​វិបត្តិ​វីរុស កូ​រ៉ូ​ណា​។​
​ ​
​ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​រៃអង្គាស​បាន​ប្រាក់​ជិត​២០​លាន​ផោន សម្រាប់​មូល​ធិ​និ FareShare ដែល​បាន​ជួយផ្តល់​អាហារ​ដល់​កុមារ​ជិត​២,៨​លាន​នាក់​ក្នុង មួយ​សប្តាហ៍​។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ទទួលបាន​លិខិត​សរសើរ​មួយច្បាប់​ពី​ស្ថាប័ន High Sheriff of Greater Manchester Eamonn O`Neal ។​
​ ​
​ដោយ​បង្ហោះ​ប័ណ្ណសរសើរ​នេះ​តាម​បណ្តាញ​សង្គម​ទ្វី​ធើ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​និយាយថា “​តាម​ធម្មតា​ខ្ញុំ​មិន​ចង់​ចែករំលែក​វត្ថុ​បែបនេះ​ទេ ប៉ុន្តែ​ប័ណ្ណសរសើរ​នេះ​មិនមែន សម្រាប់តែ​ខ្ញុំ​ម្នាក់​ទេ វា​ជា​របស់​អ្នក​ទាំងអស់គ្នា​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បន្ត​លើកឡើង​ពី​ការងារ​វិជ្ជមាន​ដែល​ខ្លួន​អាច​ធ្វើបាន​ទាក់ទិន​នឹង​អំណោយ​ទាំងនេះ​។
​ ​
​រ៉ា​ហ្វ​ដ បាន​អះអាងថា “​ទឹកប្រាក់​២,៨​លាន​ផោន​ក្នុង​មួយ​សប្តាហ៍​បានផ្តល់​នូវ​អាហារ​ជាច្រើន ដល់​កុមារ ហើយ​ពួកគេ​ប្រាកដជា​គ្មាន​នោះទេ​ប្រសិនបើ​គ្មាន​ការជួយឧបត្ថម្ភ​របស់​អ្នក ទាំងអស់គ្នា​។​
​ ​
​មូលនិធិ​នេះ​បាន​ជួយ​ដល់​កុមារ​ដែល​ពឹង​ផ្អែកលើ​អាហារ​ដោយ​ឥតគិតថ្លៃ​ពី​សាលា​មុនពេល​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដែល​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​ស្នាក់​នៅផ្ទះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ