វី​ល​លី កា​បា​ឡេ​រ៉ូ បង្ហើប​ថា ធ្លាប់​រង​ការ​គំរាម​សម្លាប់

131
ចែករម្លែក

អ្នកចាំទី វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero) បាន​បង្ហើប​ប្រាប់ថា ខ្លួន​ធ្លាប់​ទទួល​ការ​គំរាម​សម្លាប់ បន្ទាប់ពី​សាង​កំហុស​ពេល​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​វើ​ល​ខាប់​ឆ្នាំ​២០១៨​។​
​ ​
​អ្នកចាំទី​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​នៅពេល​ចាប់ផ្តើម​តង់​ទី​២​បាន​ប៉ុន្មាន​នាទី អំឡុងពេល​ក្រុម​អា​ហ្ស​ង់​ទីន​ប្រកួត​ជាមួយ​ក្រុម​ក្រូ​អាស៊ី​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។ ក្រុម​ក្រូ​អាស៊ី ដែល​បន្តដំណើរ​ឡើងទៅ​វគ្គ​បន្ត​នៅ​ប្រទេស​រុស្ស៊ី​ដោយ​យកឈ្នះ​៣-០ លើ​ក្រុម​អា​ហ្ស​ង់​ទីន ចំណែក កា​បាល​ឡេ​រ៉ូ វិញ​បានបង្ហាញ​ការខកចិត្ត​និង​ការស្តីបន្ទោស​ពី​ក្រុម​អ្នកគាំទ្រ​។​
​ ​
​កា​បាល​ឡេ​រ៉ូ បាន​និយាយថា “​ជាមួយនឹង​កំហុស​ដែល​ផ្តល់ឱកាស​ឲ្យ​ក្រុម​ក្រូ​អាស៊ី​រកបាន គ្រាប់​បាល់ គ្រប់គ្នា​យល់ថា ខ្ញុំ​ចង់​ទាត់​ឆ្កឹះ ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ​។ ខ្ញុំ​មិន​ព្យាយាម​លេង​បាល់ របៀបនេះ​ទេ​ក្នុង​ឆាកជីវិត​របស់ខ្លួន​”​។​
​ ​
​កា​បាល​ឡេ​រ៉ូ បន្តថា “​មួយថ្ងៃ​បន្ទាប់ពី​កំហុស​នៅ​វើ​ល​ខាប់​នេះ គ្រប់គ្នា​បាន​តេ​មក​ខ្ញុំ ហើយ​ខ្ញុំ រក​ពេល​សម្រាក​មិនបាន​”​។​
​ ​
​កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ​មិនបាន​បង្ហាញមុខ​ជាមួយ​ក្រុម​ជម្រើសជាតិ​តាំងពី​ពេល​នោះមក ហើយ កា​បាល​ឡេ​រ៉ូ សារភាពថា ខ្លួន​ទទួលយក​ការសម្រេច​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero)