​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ពិនិត្យ និង​កំណត់​គោលដៅ នៃ​ការហ្វឹកហាត់ ក្រុមកីឡា​ថ្នាល​ឡើងវិញ​

116
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​បើក​កិច្ចប្រជុំ ស្តីពី​ការពិនិត្យ និង​កំណត់​គោលដៅ នៃ​ការហ្វឹកហាត់ ក្រុមកីឡា​ថ្នាល នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ជា​លើកដំបូង បន្ទាប់ពី​រំសាយ​ឲ្យ​ហ្វឹកហាត់ នៅផ្ទះ អស់​មួយរយៈ នៅ​រដូវ​កាល មេរោគ​កូ​រ៉ូ​ណា​។​

​លោក ប៉ុន សុខ បាន​និយាយថា សហព័ន្ធ​កីឡា​ជាតិ ទាំង ៣៤ ប្រភេទ​កីឡា ត្រូវ​រៀបចំ​កន្លែង និង​ទីលាន ឲ្យ​ប្រកបដោយ​អនាម័យ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​មេរោគ​កូ​រ៉ូ​ណា​។ ចំពោះ​ក្រុមកីឡា​ថ្នាល ដែល​ហ្វឹកហាត់ នា​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ត្រូវ​ប្តូរ​មក​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក​ទាំងអស់ ដូច្នេះ​សហព័ន្ធ ត្រូវដាក់​វេន​គ្នា ហ្វឹកហាត់ ដើម្បី​ការពារ​មេរោគ​កូ​រ៉ូ​ណា​។​

លោក ប៉ុន សុខ​

​លោក​បាន​បន្តថា សហព័ន្ធ​កីឡា​ជាតិ និង​អ្នកពាក់ព័ន្ធ ដើម្បី​ពិនិត្យមើល​ការបើក​ឡើងវិញ នៃ​វិស័យ​កីឡា​ជា​ជំហានៗ ដែល​ត្រូវបាន​អនុញ្ញាត ឲ្យ​មាន​វិធានការ​កែតម្រូវ សម្រាប់​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​វិស័យ​កីឡា ដោយ​ត្រូវគោរព​តាម​លក្ខខណ្ឌ សុវត្ថិភាព​មួយចំនួន ដូចខាងក្រោម​៖ រាល់​ការហាត់​ហ្វឹកហ្វឺន និង​ប្រកួត ត្រូវគោរព​តាម​និយាម​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព​។ ចំពោះ​ទីកន្លែង និង​ឧបករណ៍​សម្ភារ ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនាម័យ​ជាប្រចាំ និង​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ត្រូវបាន​ពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ជាប្រចាំ តាម​ការណែនាំ និង​សហការ​ជាមួយ ក្រសួងសុខាភិបាល​។​

​លោក​បាន​បន្ដទៀតថា ត្រូវធ្វើ​សេចក្ដីណែនាំ ទៅ​ក្លិប​លី​គ ដើម្បី​បំពេញ​លក្ខខណ្ឌ និង​អនុវត្ត​វិធានការ ការពារ​មេរោគ​កូ​រ៉ូ​ណា បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ មុន​ហាត់ និង​ប្រកួត ហើយ​ការប្រកួត​លី​គ ត្រូវ​បិទទ្វារ ធានាថា មិនមាន​ទស្សនិកជន ចំពោះ​ការប្រកួត​លី​គ មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ និង​មន្ត្រី​លើសពី ១០០ នាក់​ឡើយ ត្រូវមាន​វិន័យ ក្នុងការ​អនុវត្ត​គម្លាត​សហគមន៍ និង​គម្លាត​បុគ្គល (​មិនត្រូវ​ចាប់ដៃ និង​ឱបរឹត​គ្នា ពេល​ទាត់​ចូល​ឡើយ​) ។ ត្រូវ​ធានាថា កន្លែង​ហាត់ និង​ប្រកួត​លី​គ មិនមែនជា​កន្លែង ឆ្លង​មេរោគ​កូ​រ៉ូ​ណា រលក​ទី​២​ឡើយ ករណី​ការប្រកួត​លី​គ អនុវត្ត​មិនបាន​ត្រឹមត្រូវ តាម​វិធានការ និង​ការណែនាំ​បច្ចេកទេស របស់​ក្រសួងសុខាភិបាល សហព័ន្ធ នឹង​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ