សហរដ្ឋ​អាម៉េរិក​ដកទ័ព​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​មុន​ពេល​កំណត់​

165
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​AFP កាលពី​ថ្ងៃ​ពុធ​ទី​២៧​ថា ការដក​កងទ័ព​អាម៉េរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន អាច​ត្រូវ​ធ្វើឡើង​មុន​ការគ្រោងទុក​ស្របពេស​ដែល​ប្រធានាធិបតី​អាម៉េរិ​ក​​លោក​ដូណាល់ ត្រាំ​បាន​អំពាវនាវ​ជា​ថ្មី​អោយ​មន្ទីរ​បញ្ច​កោណ​នាំ​កងទ័ព​ត្រឡប់​មក​ប្រទេស​វិញ​។​

​ការវិវត្តន៍​នេះ​បាន​កើតឡើង​នៅពេលដែល​មាន​សំណួរ​ជា​ច្រើន​ត្រូវបាន​ចោទ​ឡើង​អំពី​ដំណាក់កាល​បន្ទាប់​នៃ​សង្គ្រាម​ដ៏​យូរអង្វែង​របស់​អា​ហ្វ​ហ្គានី​ស្ថាន​នេះ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​ ៣​ថ្ងៃជា​ប្រវត្តិសាស្ត្រ ដែល​នាំ​ឱ្យ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នូវ​ចំនួន​អ្នក​ស្លាប់​និង​របួស​ជន​ស៊ីវិល​។​

​បទ​ឈប់​បាញ់​ដែល​ក្រុម​តា​លី​បង់​បាន​អំពាវនាវ​ដើម្បី​អាច​ប្រារព្ធ​ពិធី​អបអរ​ពិធីបុណ្យ​អ៊ីស្លាម​Eid al-Fitr បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​ដែល​ធ្វើឱ្យ​ប្រជាជន​អា​ហ្វ​ហ្កាន​មាន​ការព្រួយបារម្ភ​អំពី​ថា​តើ​វា​(​បទ​ឈប់​បាញ់​)​នឹង​ត្រូវ​បន្ត​ឬ​ពេល​ណា​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​វិញ​នោះ​។​

​ប៉ូលិស​បាន​និយាយ​ថា​កម្រិត​អំពើ​ហិង្សា​នៅ​តែ​មាន​កម្រិត​ទាប​សូម្បីតែ​បន្ទាប់​ពី​ការបញ្ចប់​បទ​ឈប់​បាញ់​គ្នា​នេះ​ក៏ដោយ ប៉ុន្តែ កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថានបាន​ធ្វើ​ការវាយប្រ​ហា​រ​តាម​អាកាស ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​ដែល​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​១៨​នាក់​។​

​ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុម​តា​លី​បង់​កាលពី​ខែ​កុម្ភៈ​នោះ មន្ទីរ​បញ្ច​កោណ​បានគ្រោង​កាត់បន្ថយ​ចំនួន​កងទ័ព​គឺ​ពី​ចំនួន​ជិត​១២.០០០ នាក់ ​មក​នៅ​ចំនួន ៨.៦០០​នាក់ នៅ​ពាក់កណ្តាល​ខែ​កក្កដា​នៅ​មុន​ពេល​ដក​កងទ័ព​ទាំងអស់ នៅ​ខែ​ឧសភា​ឆ្នាំ ២០២១ ៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកទោស​តា​លី​បង់​មួយចំនួន ត្រូវបាន​ដោះលែង​ពី​គុក ចាប់តាំងពី​បទ​ឈប់​បាញ់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​បានចាប់ផ្តើម​