សហព័ន្ធ​កីឡា​ប៉េតង់ គ្រោង​អភិឌ្ឍន៍​កីឡា​ប៉េតង់ ចំនួន​៥​ខេត្ត នៅ​ទូទាំងប្រទេស បន្ថែមទៀត​

100
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
នា​ល្ងាច ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​បើក​កិច្ចប្រជុំ ស្តីពី​វឌ្ឍនភាព​ការងារ របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជាមួយ​សមាជិក​ប្រតិបត្តិ ក្រុម​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំងអស់​របស់​សហព័ន្ធ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

លោក ស សុខា

​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានធ្វើ​របាយការណ៍ ជូន​អង្គប្រជុំ នូវ​វឌ្ឍនភាព បញ្ហា​ប្រឈម កន្លងមក និង​ទិសដៅ​ការងារ របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។ នាពេល​បច្ចុប្បន្ន សហព័ន្ធ មាន​ក្លិប និង​សមាគម ចំនួន ៥២ នៅ ២១ រាជធានី ខេត្ត ក្នុងចំណោម​ខេត្ត ទាំង ២៥ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​អគ្គលេខាធិការ បាន​បន្តថា សព្វថ្ងៃ សហព័ន្ធ ទទួលបាន​ប្រាក់ឧបត្ថម្ភ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ១០០ លាន​រៀល និង​ទទួលបាន​ប្រាក់ ឧបត្ថម្ភ​ឯកជន ចំនួន ១៥.០០០ ដុល្លារ សម្រាប់​អភិឌ្ឍន៍​កីឡា​ប៉េតង់ ចំនួន ៥ ខេត្ត ។ ចំពោះ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023) ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត សហព័ន្ធ ដាក់ ១១ វិញ្ញាសា​។​

​លោក ស សុខា បាន​មានប្រសាសន៍ថា កីឡាករ​-​កីឡាការិនី មេត្តា​ប្រកាន់ខ្ជាប់ នូវ​ការបង្ការ និង​ការការពារ ដោយ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល នៃ​មេរោគ​កូ​រ៉ូ​ណា​។ លោក នឹង​ជួបពិភាក្សា សមាជិក​ប្រតិបត្តិ​សហព័ន្ធ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ពាន់រង្វាន់​ថ្នាក់ដឹកនាំ ៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ