ស្ពានកញ្ចក់នៅលើអគារខ្ពស់កប់ពពករបស់ចិនគ្រោងបើកឱ្យអ្នកទេសចរចូលមើលឆាប់ៗ ប៉ុន្តែតើអ្នកហ៊ានដើរលើស្ពាននេះទេ?

241
ចែករម្លែក

ស្ពានមើលទេសភាពក្រាលកញ្ចក់ ដែលសង់លយចេញពីលើអគារខ្ពស់កប់ពពកដ៏ធំសម្បើមនៅកម្ពស់ ២៥០ ម៉ែត្រនឹងស្វាគមន៍ភ្ញៀវទេសចរនៅថ្ងៃសៅរ៍ខាងមុខនៅក្នុងទីក្រុងមួយរបស់ចិន ក្រោយសាងសាង់៦ឆ្នាំ។

ស្ពានកញ្ចក់វែងនេះគឺជាផ្នែកមួយនៃច្រករបៀងដ៏គួរឱ្យចាប់អារម្មណ៍ ដែលលាតសន្ធឹងពីលើកំពូលប៉មទាំង៤របស់អគារ និងត្រូវបានចាត់ទុកជា “ជើងមេឃខ្ពស់ត្រដែត”។

ដោយមានបណ្តោយលាតសន្ធឹងដល់ទៅ ៣០០ ម៉ែត្រ ច្រករបៀងកញ្ចក់ ដែលគេហៅថា Crystal នេះ មានប្រវែងជិតស្មើនឹងអគារ The Shard ក្នុងទីក្រុងឡុងដ៍។

ស្ពានកញ្ចក់ ដែលមានផ្ទៃក្រឡា ១.៥០០ ម៉ែត្រក្រឡានេះ មានកន្លែងអង្គុយនៅខាងក្នុង និង យ៉រឈរមើលទេសភាពនៅខាងក្រៅផងដែរ។

អ្នកទេសចរនឹងអាចគយគន់ទេសភាពទន្លេយ៉ាងសេ និង ទន្លេចៀលីងហូរចូលគ្នានៅតំបន់ចាវធៀនមិននៃទីក្រុងឆុងឈីង ដែលជាតំបន់ចាស់បំផុតមួយនៃទីក្រុង។

តម្លៃចូលទស្សនាលើស្ពានកញ្ចក់នេះគឺ ១៦២ យ័នសម្រាប់មនុស្សធំ និង ១៣៥ យ័នសម្រាប់កុមារ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម