ជនសង្ស័យ​២​នាក់​កំពុងតែ​ដើររក​កាច់ក​ម៉ូតូ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ចាប់បាន​

161
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ ឃាត់ខ្លួន​យកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពន់​ទី​២ ធ្វើការ​សាកសួរ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់ក ម៉ូតូ​មួយឈុត កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ទុល​មុខ និង​ផ្ទះ​អត់​លេខ​ផ្លូវ​៨៧BT សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ អា​ឡុង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទី​២​មាន ឈ្មោះ ពន្លឺ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​២​នាក់​មាន​សោរ សំរាប់​កាច់ក​ម៉ូតូ​មួយឈុត​នៅជាប់​នឹង​ខ្លួន​។​

​សមត្ថកិច្ច មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កម្លាំង អន្តរាគមន៍ ចុះ ល្បាត ក្នុង មូលដ្ឋាន ដេ​ី​ម្បី ទប់ស្កាត់ បទល្មើស ផ្សេងៗ និង​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ លុះ មកដល់ ចំនុច ខាងលើ ក៍ ប្រទះ ឃើញ បុរស ជា ជន សង្ស័យ ២​នាក់ កំពុង តែ ដេ​ី​រ តាម ផ្លូវ នៅ តំបន់ ស្ងាត់ ហើយ ដោយ មាន ការ សង្ស័យ កម្លាំង សមត្ថកិច្ច ក៏​ក៏បាន​ឃាត់ខ្លួន និង សុំ ធ្វើ ការ ត្រួត ពិនិត្យ ឆែកឆេរ ក៏ ស្រាប់ តែ រក ឃើញ នូវ ឧបករណ៍ សម្រាប់ កាច់ ក ម៉ូតូ​ក​ម៉ូតូ​មួយឈុត​ទេ​ី​ប​កម្លាំង​បាន​នាំយកទៅ សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពន់​ទី ២​តែ ម្តង ។ ទៅ ដល់ ប៉ុស្តិ៍ នគរបាល ជនសង្ស័យ បាន សារភាព ថា​ឧបករណ៍ សម្រាប់ កាច់ ក ម៉ូតូ ទាំង នេះ ពិត ជា របស់ ពួកគេ ពិត ប្រាកដ មែន ។

​បច្ចុប្បន្ន​ជនសង្ស័យ រួម ទាំង វត្ថុ តាំង ត្រូវ បាន កម្លាំង នគរបាល​ប៉ុស្តិ៍​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​នៃ​ច្បាប់ ៕ ល​