​ប្រមុខ​រាជរដ្ឋាភិបាល​បន្ត​ដាក់​តឿន​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​រលក​ទី​២​នៃ​ការ​រាត​ត្បាត​ជំងឺឆ្លង​កូ​វីដ​១៩

192
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​បន្ត​អំពាវនាវ​ដល់ បងប្អូន​ជនរួមជាតិ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រល​ក​ទី​២ នៃ​ការ​រា​តត្បាត​ជំងឺឆ្លង​កូ​វីដ​១៩ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​ដើម្បី​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ រលក​ទី ២ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​អនាម័យ​សុខភាព អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់​និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅក្នុង​ក្រុមគ្រួសារ​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ ឲ្យ​សោះ​និង​សូមកុំ​ឲ្យ​មាន​វិប្បដិសារី​កើតឡើង​ព្រោះ តែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ផេ​ក​ទាំងស្រុង​យ៉ាង​ថា​៖«​សូម​ប្រុងប្រយ័ត្ន​រលក​ទី​២​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​១៩!​អ្វីដែល​សំខាន់ បំផុត​នៅពេលនេះ​គឺ​ការថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅក្នុង​ក្រុមគ្រួសារ​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ ឲ្យ​សោះ។សូមកុំ​ឲ្យ​មាន​វិប្បដិសារី​កើតឡើង​ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន ។​ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​តិច មែន​តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល​ជាពិសេស​នៅក្នុង​រលក​ទី​២​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ »​។​

​សំណេរ​នៅលើ​ផេ​ក​ផ្លូវការ​បន្តទៀតថា​៖«​មកទល់​ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក​(WHO)​បានបញ្ជាក់​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​២១៧​ដែលមាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជាង​៥​លាន​នាក់​ហើយ (៥,៤៩១,៦៧៨​នាក់​) ហើយ​ស្លាប់​ជាង​៣០​ម៉ឺន​នាក់​ក្នុងនោះ​កម្ពុជា​ក៏មាន​អ្នក​ឆ្លង​ថ្មី​២​នាក់​ផងដែរ ។ មកទល់ពេលនេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ​ទេ ។ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស​ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹក​អាល់កុល ឬ ចឹ​ល សម្លាប់​មេរោគ ។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា​ឬ​ម៉ាស​ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក​ឬ​កណ្តាស់​ជាពិសេស​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន​ឬ​ទីប្រជុំជន​នានា​ដូច​ជាទី ផ្សារ​ភោជនីយដ្ឋាន​និង​ទីកន្លែង​ធ្វើការ​ជាដើម​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​៖«​សូម​បន្ត​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិ បាល​គ្រប់ពេល ។ បើ​មាន​ចម្ងល់​ឬ​ការសង្ស័យ​ណាមួយ​សូម​ទូរ​ស័​ព្វ​ទៅលេខ១១៥ ជាបន្ទាន់ ។ យើងទាំងអស់គ្នា​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត នៃ​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​»​។​

​សូមបញ្ជាក់​ផងដែរ​ថា​រហូតមកដល់​ពេលនេះ​កម្ពុ​ជាមាន​អ្នកការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​១២៤​ករណី​ដោយ​ក្នុងនោះ​មាន​អ្នកជំងឺ​១២២​នាក់​បាន​ព្យាបាល​ជា​សះ​ស្បើយ​និង​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ដោយឡែក​ពិភពលោក​ទាំង មូល​គិត​មកដល់​ថ្ងៃនេះ​ជំងឺ​កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​សរុប​ជាង ៥,៦៩​លាន​នាក់ ។ ស្លាប់​សរុប​៖ ៣៥៥.៥៧៥​នាក់ ។ ពលរដ្ឋ​អាមេរិកាំង​ឆ្លង​៖១.៦៩៩.០៧៣​នាក់​។​ស្លាប់​១០០.៣៩៦​នាក់​។ សះស្បើយ​៖ ៣៩១.៥០៨​នាក់​។ ពលរដ្ឋ​ម៉ាឡាវី​ជាង​៤០០​នាក់​បាន​រត់គេច​ចេញ​ពី​កន្លែង​ដែល​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ហើយ​វិល​ទៅផ្ទះ​វិញ ។ ក្នុងចំណោម​នេះ​មាន​អ្នក​ដែល​ធ្វើតេស្ត​ឃើញ មាន​វីរុស​កូ​វីដ​១៩​ផងដែរ​។​សិង្ហ​បុរី​ឆ្លង​៖៣២.៨៧៦​នាក់​,​ជាសះស្បើយ​១៧.២៧៦​នាក់​។ ឥណ្ឌូនេស៊ី​ឆ្លង​៖ ២៣.៨៥១​នាក់​, ជាសះស្បើយ​៦.០៥៧​នាក់ ។​ហ្វី​លី ពី​ន​ឆ្លង ១៥.០៤៩​នាក់​,​ជាសះស្បើយ​៣.៥០៦​នាក់ ។ ប្រភពព័ត៌មាន​ពី​(JHU, WDM, VOA, CNN, WP, CNA, NYT)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម