កូរ៉េ​ខាងត្បូង​មាន​កំណើន​ឆ្លងកូវី​ដ​១៩​ឡើងវិញ នៅពេល​ចិន​មាន​អ្នក​ឆ្លង​តែ​២​នាក់​

128
ចែករម្លែក

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៧៩​នាក់ ដែល​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ថ្ងៃ​០៥​មេសា​មក ហើយ​គិត​មក​ត្រឹម​ពាក់​កណ្តាលយប់​​ថ្ងៃ​ពុធ កូរ៉េ​ខាងត្បូង​មាន​អ្នក​កើតកូ​វីដ​១៩​សរុប ១១.៣៤៤​នាក់ និង​២៦៩​នាក់​ស្លាប់​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន​យ៉ាងហោចណាស់​៦៨​ករណី​ជា​ការឆ្លង​ក្នុងស្រុក ។​

​នៅពេល​កូរ៉េ​ខាង​ខាងត្បូង​ហាក់​មាន​ការឆ្លង​កើន​ឡើង​វិញ ប្រទេសជិតខាង​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​តែ​២​នាក់​គត់​សំរាប់​ថ្ងៃ​២៧​ឧសភា ហើយ​ជា​អ្នកដំណើរ​ចូល​មក​ពី​ក្រៅប្រទេស​ទៀត​។​ទោះជា​​យ៉ាងណា ចិន​ក៏​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណា​មិន​ចេញ​រោគសញ្ញា​២៣​នាក់ ដោយ​កើន​ពី​ចំនួន​២៨​នាក់​កាល​ពី​មួយ​ថ្ងៃមុន​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​ពេទ្យ​ពិនិត្យ​សុខភាព​ភ្ញៀវនៅ​មណ្ឌល​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​នៅ​ក្រុង ប៊ូ​ឆុន ខាងត្បូង​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​២៧​ឧសភា​