ហាងកាហ្វេមួយនៅកូរ៉េខាងត្បូងប្រើមនុស្សយន្តលើកកាហ្វេជូនអតិថិជនដើម្បីទប់ស្កាត់កូវីដ១៩

311
ចែករម្លែក

ហាងកាហ្វេមួយនៅកូរ៉េខាងត្បូងបានដំឡើងរ៉ូបូតឆុងកាហ្វេដើម្បីបម្រើអតិថិជន និងជួយហាងអនុវត្តវិធានការរក្សាគម្លាតពីគ្នា។

អ្នកបម្រើរ៉ូបូតចេះនិយាយស៊េរីថ្មីនៅហាងកាហ្វេក្នុងទីក្រុងដេគូនេះជួយលុបបំបាត់នូវតម្រូវការអ្នកបម្រើមនុស្ស ដែលងាយចម្លងមេរោគកូរ៉ូណាដល់អតិថិជន។

មនុស្សយន្តនេះទទួលបានការកោតសរសើរថា “សុភាពរាបសានិងរហ័សរហួន” ខណៈវាធ្វើដំណើរយ៉ាងរលូនទៅរកអតិថិជនដោយសារតែបច្ចេកវិជ្ជា Sensor បំពាក់នៅខាងក្នុង ដែលគេប្រើសម្រាប់រថយន្តបើកដោយស្វ័យប្រវត្តិ។

រ៉ូបូតមានកង់នេះជួយលើកភេសជ្ជៈក្តៅ ៦០ ប្រភេទផ្សេងគ្នាពីកន្លែងឆុងកាហ្វេរ៉ូបូតដែលរង់ចាំនៅខាងក្នុង ក្នុងនោះក៏មានតែក្តៅ Americano និង Rooibos ផងដែរ។

រ៉ូបូតទាំងនេះកំពុងអនុលោមតាមវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលប្តូរពីច្បាប់រក្សាគម្លាតពីគ្នាយ៉ាងតឹងរ៉ឹងមកនៅត្រឹមការរក្សាគម្លាតពីគ្នាធម្មតាៗប្រចាំថ្ងៃ៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ