ស៊ី សង្កត់ធ្ងន់​លើ​ការពង្រឹង​វិស័យ​ការពារជាតិ និង​កងកម្លាំងប្រដាប់អាវុធ​

183
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា បាន​សង្កត់ធ្ងន់​លើ​ការសំរេច​គោលដៅ​និង​បេសកកម្ម​ពង្រឹង​វិស័យ​ការពារជាតិ​និង​កងកម្លាំងប្រដាប់អាវុធ​សំ​រាប់​ឆ្នាំ​២០២០ ខណៈ​​នៅ​រក្សា​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​អោយ​ជាប់​។​

លោក​ស៊ី ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​របស់​យោធា​និង​ប៉ូលិស​ជាតិ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ

​លោក​ស៊ី ដែល​ក៏​ជា​អគ្គលេខា​នៃ​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណបក្ស​កុំម្មុយនីស្ត​ចិន ព្រមទាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម បានលើកឡើង​ដូច្នេះ នៅ​ពេល​ចូលរួម​ប្រជុំ​ពេញអង្គ​មួយ​នៃ​​គណៈប្រតិភូ​កងទ័ព​រំដោះប្រជាជន​និង​កងកម្លាំង​ប៉ូលិស​ប្រជាជន នៅ​សម័យប្រជុំ​ទី​៣​របស់​កិច្ចប្រជុំសភា​ជាតិចិន​។​

​លោក​បាន​ស្តាប់​ប្រតិភូ​យោធា​ឡើងរាយការណ៍​អំពី​ការងារ​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ ពង្រឹង​ការហ្វឹកហាត់​យោធា​ចំពេល​ផ្ទុះ​ជំងឺ និង​បង្កើន​សមត្ថភាព​ការពារ​អំពី​សន្តិសុខ​ជីវសាស្ត្រ ក្នុងចំណោម​​វិធានការ​នានា​។​

​ដោយ​លើកសរសើរ​អំពី​តួនាទី​របស់​គេ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ លោក​ស៊ី​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​ប្រជាជន ជា​ថ្មី​ទៀត​បាន​បង្ហាញថា​ពួកគេ​ជា​កងកម្លាំង​អង់អាច​ក្លាហាន ដែល​​អាច​អោយ​បក្ស​និង​ប្រជាជន​ទុកចិត្តបាន​។​

​លោក​បាន​ទទួលស្គាល់ថា ជំងឺឆ្លង​បច្ចុប្បន្ន បាន​បង្ក​ផលប៉ះពាល់​ជ្រាលជ្រៅ​លើ​ទិដ្ឋភាព​សកល​និង​លើ​សន្តិសុខ​និង​ការអភិវឌ្ឍន៍​របស់​ចិន​ផងដែរ​។​លោក​បាន​បញ្ជា​អោយ​យោធា​គិត​អំពី​សេណា​រី​យ៉ូ​អាក្រក់​​បំផុត បង្កើន​ការហ្វឹកហាត់​និង​ត្រៀមប្រយុទ្ធ ដើម្បី​ដោះស្រាយ​សភាពការណ៍​ស្មុគស្មាញ​បាន​ភ្លាមៗ​និង​មាន​ប្រសិទ្ធភាព ក្នុង​បំណង​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិ​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​របស់​យោធា​និង​ប៉ូលិស​ជាតិ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ លោក​ស៊ី បានទាមទារ​អោយ​ធ្វើការ​កែ​ទំរង់​និង​នវានុវត្តន៍​ដើម្បី​ដោះស្រាយ​សភាពការណ៍​ថ្មី បញ្ហា​ថ្មី​កើតចេញ​​ពី​ការ​កើត​ជំងឺឆ្លង​ហើយ​បញ្ជា​អោយ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​បង្កើត​សថ​និង​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ ៕​ប្រែ​សម្រួលៈ​វាសនា​