រំលោភលើដីកម្មសិទ្ធិឯកជនតាម រយៈការដឹកឆ្លងកាត់និងកេងយកដីធ្វើផ្លូវ

119
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ អ្នកដឹងបានដឹង អ្នកមិនដឹងមើលមិនយល់អាចនឹងឈានទៅរំលោភកម្មសិទ្ធិទាំងកំរោលដោយម្ចាស់មិនដឹងខ្លួន។

ជាក់ស្តែងដីជាង៤០ហិកតានៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ជាប់បណ្តោយផ្លូវជាតិលេខ5 ដែលជាកម្មសិទ្ធិរបស់ឈ្មោះឡាយ ហៀងត្រូវក្រុមជនល្មើសរកស៊ីដឹកដីលក់ បានដឹកដីលក់ទាំងយប់ទាំងថ្ងៃបើកបរឆ្លងកាត់លើដីកម្មសិទ្ធិនេះ ថែមទាំងឈូសឆាយធ្វើផ្លូវដឹកជញ្ជូនលើដីទាំងនេះដែលមានទទឹងប្រវែងពី15ទៅ20ម៉ែត្រ ដោយមិនប្រាប់និងជូនដំណឹងអោយម្ចាស់គេបានដឹងជាមុន។ហើយចង់ស៊ីដាច់ដីក្នុងចំណែកផ្លូវធ្វើអត់ច្បាប់ អត់សុំម្ចាស់ដីជាមុនសិន។

តំណាងម្ចាស់ឡាយ ហៀងបានដាក់ការសង្ស័យទៅលើប្រធានឃុំកំពង់ហ្លួង ជាអ្នកនៅពីក្រោយនៃការឃុបឃឹតគ្នាជាមួយក្រុមរកស៊ីដឹកដីទាំងនេះយកមកអភិវឌ្ឍក្នុងឃុំផងនិងលក់ដីអោយឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផង។

កាលពីថ្មីៗនេះតំណាងម្ចាស់ដីឡាយ ហៀងមានការខឹងសម្បារយ៉ាងខ្លាំងនូវការរំលោភបំពានបែបនេះ។ហើយស្វែងរកមុខអ្នកណានៅពីក្រោយជនល្មើសរកស៊ីដឹកដីកាត់ក្នុងភូមិសាស្ត្រដីរបស់គាត់ដោយមិនប្រាប់គាត់ជាមុន។មានតែអាជ្ញាធរឃុំទេដែលដឹងឮរឿងនេះ ហើយត្រូវស្វែងរកយុត្តិធម៌អោយម្ចាស់ដីផង។

លោកស្រីហេង ម្លប់មេឃុំកំពង់ហ្លួងមិនអាចសុំបំភ្លឺពីបញ្ហានេះបានទេនៅព្រឹកថ្ងៃទី28ខែឧសភានេះ ដោយទូរសព្ទ័សួរពីរដងរោទ៍ តែគ្មានអ្នកលើក។ចំណែកលោកអភិបាលស្រុកពញាឮបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី28ខែឧសភានេះថាកំពុងជាប់ប្រជុំ។ដីនេះជាដីទិញពីប្រជាជនស្របច្បាប់ មានបណ្ណ័កម្មសិទ្ធត្រឹមត្រូវ ហើយអនាគតឆាប់ៗខាងមុខនឹងមានគំរោងអភិវឌ្ឍជាសំណង់អាគារធំៗបំរើអោយទីផ្សារសំណង់ផងនិងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម