ប្រើប្រាស់គ្រឿងញៀន ដើរលួចមិន រើសមុខ ពលរដ្ឋប្តឹងប៉ូលិសឃាត់ខ្លួន

74
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនច្រើនឆ្នាំមកហើយ បង្កបញ្ហា អសន្តិសុខក្នុងមូលដ្ឋាន ដើរលួចមិនរើសមុខប៉ះអ្វីយកហ្នឹង ពលរដ្ឋព្រួយបារម្មណ៍ ភ័យខ្លាច ទោះជាសមត្ថកិច្ចចាប់ឃាត់ខ្លួន ច្រើនលើកច្រើនសារមកហើយ តែមិនរាងចាល ទើបនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ សហការជាមួយអាជ្ញាធរ ចុះទៅចាប់ឃាត់ខ្លួបាននៅក្នុងបរិវេណវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះស្រុិន ចិត្ត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ ជនខាងលើសារភាពផងដែរ ខ្លួនប្រើប្រាស់ថ្នាំញៀន៦ឆ្នាំមកហើយ ធ្លាប់ប៉ូលិសឃាត់៣លើក ដោយសារប្រើប្រាស់ថ្នាំញៀន នៅខណ្ឌពោធិសែនជ័យ១លើក នៅខណ្ឌសែនសុខ១លើក នៅអគ្គស្នងការនគរបាលជាតិ១លើក ហើយ៤ថ្ងៃកន្លងមកនេះ រួបគេមិនបានប្រព្រឹត្តលួចលើស ។

តាមប្រជាពលដ្ឋក្នុងភូមិបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់ថ្នាំញៀន ដើរលួចទ្រព្យសម្បត្តិក្នុងភូមិ វត្តអារាម សាលារៀន មិនរើមុខ ប៉ះអ្វីលួចនឹង បង្កឲ្យពលរដ្ឋព្រួយបារម្មណ៍ បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបប្តឹងប៉ូលិសឲ្យមានចំណាត់ការ ។

ជនសង្ស័យលួចមិនរើសមុខខាងលើ ក្រោយពីព្យាយាមរត់គេចខ្លួន ទើបនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ពលរដ្ឋប្រទះឃើញកំពុងដេកនៅខាងក្រោយវត្តគោកបញ្ជាន់ ប្តឹងប៉ូលិសចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ