អ្នកស្រុកប្រទះល្អាងលើកំពូលភ្នំសង្ស័យធ្លាប់មានមនុស្សមករៀបចំធ្វើការគោរពបូជាកាលពីសម័យបុរាណ

292
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ អ្នកស្រុកបានដើរប្រទះឃើញល្អាងភ្នំធម្មជាតិ ដែលជាទីតាំង សង្ស័័យមានមនុស្សធ្លាប់បានមករៀបចំធ្វើពិធីគោរពបូជានាកាលពីសម័យបុរាណ នៅលើកំពូលភ្នំសេកសរ ស្ថិតនៅភូមិអាតោ ឃុំស្រុកចុងកាល់ កាលពីថ្មីៗនេះ។

លោកហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយបានការសហការណ៍មន្រ្តីការិយាល័យជំនាញបេតិកភណ្ឌ ការិយាល័យសារ​មន្ទីរ និងនគរបាលការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្ត បានចុះត្រួតពិនិត្យនិងកំណត់និយាមការដើម្បីថែរក្សា អភិរក្សទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។

លោកបន្តថា ការចុះត្រួតពិនិត្យនូវទីតាំងដែរបានរៀបរាប់ខាងលើ គឺជាល្អាងភ្នំធម្មជាតិនិងជាទីតាំងមានមនុស្សធ្លាប់មករៀបចំធ្វើពិធីគោរពបូជាកាលពីសម័យបុរាណ។ហើយល្អាងភ្នំធម្មជាតិនេះយ៉ាងហោចណាស់ ស្ថិតក្នុងសម័យអង្គរដែរ ពីព្រោះមានរបស់​សេស​សល់នូវទម្របដិមាចំំនួន៤ដុំ និងបំណែកធ្វើពីថ្មភក់ខ្លះ។ក្នុងនោះទម្រចំនួនបីបានរងការខូចខាតជាបំណែក។ ឯមួយទៀតនៅមានរូបរាងល្អ។ក្រៅពីទម្របដិមាក៏មានដុំថ្មបាយក្រៀម ដែលគេកាត់យកមករៀបនៅទីនោះផងដែរ តែគួរអោយសោកស្តាយដោយ​សារតែទីតាំងនេះ រងការជីកកគាស់រកវត្ថុមានតម្លៃផ្សេងៗពីមុនធ្វើឱ្យខូចទ្រង់​ទ្រាយដើម។ហើយក្បែរទីតាំងនោះក៏មានល្អាងធំៗចំនួន៣ផ្សេងទៀត ដែលមិនទាន់មានការសិក្សាស្រាវជ្រាវខាងផ្នែកបុរាណវិទ្យាឱ្យបានលម្អិតនៅឡើយដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម