ទំនងអាងខ្នងបុកគ្រឹះបង្កឲ្យប្រេះបែកផ្ទះស្ត្រីម្នាក់រួចព្យាយាមមិនចូលដោះស្រាយ

344
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ សង្ស័យអាងខ្នងក្រាស់បុកគ្រឹះផ្ទះបង្កឲ្យផ្ទះរបស់ស្ត្រីចំណាស់មេម៉ាយម្នាក់ប្រេះបាក់បែកយ៉ាងខ្ទេចខ្ទំហើយ នៅហ៊ានហែកលិខិតផ្អាកការសាងសង់របស់អាជ្ញាធរទៀត។

ស្ត្រីចំណាស់មេម៉ាយម្នាក់ឈ្មោះតាំង ពៅ រស់នៅក្នុងក្រុមទី១ ភូមិអូរចារ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានរៀបរាប់ឲ្យដឹងថា រឿងអយុត្តិធ៌មលើគ្រួសាររបស់លោកស្រី លោកស្រីបានរត់ទៅរកផ្លូវច្បាប់សុំឲ្យជួយតាមរយះអាជ្ញាធរភូមិ អាជ្ញាធរក្រុង សង្កាត់ រហូតចុងក្រោយឡើងដល់សាលាដំបូងខេត្តរយះពេលជិត១ឆ្នាំទីបំផុតលទ្ធផលដែលទទួលបាន បានត្រឹមតែផ្អាកដំណើរការសាងសង់ចំពោះភាគីបង្កប៉ុណ្ណោះ ដោយមិនមានការរៀបចំឲ្យការសម្របសម្រួលសំណងសូម្បីមួយរៀលឡើយ។

ជនរងគ្រោះលោកស្រី តាំង ពៅ បន្តថា÷ ផ្ទះសង់ពីថ្មរបស់លោកស្រីមាន២ជាន់កសាងរួចរាល់នៅឆ្នាំ១៩៩៣ បច្ចុប្បន្នបានរងការខូចខាតបាក់បែក និងប្រេះស្រាំទាំងជាន់លើ ជាន់ក្រោមមិនតិចជា៣០កន្លែងឡើយដូចជា ប្រេះរបង ផ្ទុះការ៉ូ បាក់ធ្លាក់ពិដាន ប្រេះបែកជញ្ជាំងតួផ្ទះ រួមទាំងផ្នែកធ្នឹមផ្ទះមួយចំនួនទៀតផងដែរ។ ការប៉ះពាល់ខូចខាតយ៉ាងធ្ងន់ធ្ងរនេះបង្កឡើងដោយអ្នកជិតខាងជាប់របងគ្នាឈ្មោះ សុខ សារិន ហៅហួត រស់នៅភូមិ សង្កាត់ជាមួយគ្នាបានបញ្ជាឲ្យក្រុមជាងបង្ខំបុកគ្រឹះផ្ទះដោយមិនមានច្បាប់អនុញ្ញាតិទោះជាលោកស្រីបានហាម និងមានលិខិតផ្អាកការសាងសង់ចេញដោយចៅសង្កាត់ អភិបាលក្រុងក៏ដោយ ក៏ឈ្មោះសុខ សារិន បំពានហែកលិខិតផ្អាករបស់អាជ្ញាធរចោលហើយបន្តធ្វើសកម្មភាពទាំងងងើលដដែលថែមទៀត។

ស្ត្រីមេម៉ាយចំណាស់ខាងលើចុងក្រោយបានទទួលស្នើសុំឲ្យ ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង ពិសេសសម្តេច ហ៊ុន សែន និងលោកជំទាវជួយអន្តរាគមន៍ផ្តល់ភាពយុត្តិធ៌មឲ្យពលរដ្ឋរងគ្រោះជួបការលំបាកផង។

លោក ម៉ឺន វិបុល ចៅសង្កាត់អូរចារងទី១បានលើកឡើងដែរថា÷ ផ្ទះរបស់លោកស្រី តាំង ពៅ ពិតជារងការខូចខាតដូចលោកស្រីបានអះអាងប្រាកដមែន កន្លងម្ខាងសង្កាត់ និងក្រុង រួមទាំងមន្ត្រីជំនាញភូមិបាលក្រុងក៏បានចុះទៅពិនិត្យផ្ទាល់ដែរថែមទាំងបានចេញលិខិតផ្អាកដំណើការសាសង់ជាបន្តបន្ទាប់ដែរ តែខាងភាគីអ្នកបុកគ្រឹះនៅតែមិនស្តាប់ ថែមទាំងបានហែកលិខិតផ្អាករបស់អាជ្ញាធរចោលទៀតមិនដឹងអាងអី។

ពាក់ព័ន្ធបញ្ហាខាងលើលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា÷ ករណីខាងលើមន្ត្រីរបស់សាលាក្រុងធ្លាប់ទៅបានចុះទៅពិនិត្យមើលដែរ និងបានចេញលិខិតផ្អាកដំណើការសាងសង់ដោយសារសំណង់អត់ច្បាប់ និងធ្វើឲ្យប៉ះពាល់ខូចខាតលំនៅដ្ឋានអ្នកជិតខាងថែមទៀត ប៉ុន្តែក្រោយមកត្រូវម្ចាស់ផ្ទះរងគ្រោះបានបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការបន្តទៀតផុតពីដៃរបស់លោកហើយ។

ចំណែកលោក គឺ បុនណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងមិនអាចសុំការបំភ្លឺបានទេឆ្លើយថាជាប់ប្រជុំ ក្រោយមកទៀតទូរសព្ទ័ចូលមិនមានអ្នកលើក៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ