អធិការស្រុកបាណន់បញ្ជូនជនសង្ស័យ​១នាក់ទៅតុលាការខេត្ត​ពីបទជួញដូរគ្រឿងញៀន

191
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កម្លាំងអធិការនគរបាលស្រុកបាណន់កាលពីព្រឹកថ្ងៃទ័២៨ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការខេត្តពីបទជួញដូរគ្រឿងញៀនក្រោយពេលកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឈើទាលស្រុកបាណន់​ ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី៣ភូមី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះផសត គាភេទប្រុសអាយុ៣០ឆ្នាំនៅភូមិ ឃុំខាងលើ។ ដកហូតបានវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនូន៧ថង់ទម្ងន់
៩,៨៦ក្រាមនិង ទូរស័ព្ទដៃចំនូន២គ្រឿង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងមួយចំនួនត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងជំនាញបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម