កម្លាំងនគរបាលប៉ុស្តិចាក់អង្រលើឃាត់ជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀន១១កញ្ចប់

85
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើឃាត់ជនសង្ស័យ ៣នាក់រួមនិងថ្នាំញៀន១១កញ្ចប់កាលពីម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

លោក អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលឃាត់ខ្លួនរួមាន១/ ឈ្មោះ ខេងឆាន់នី ប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ស្នាក់នៅ ភូមិដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២/ ឈ្មោះ ផាន់សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុរបរ បេីកកង់បី ស្នាក់នៅផ្ទះលេខ៧១៥ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។ ៣/ ឈ្មោះ ទីសារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុរបរជាងដែក ស្នាក់នៅ ផ្លូវលំក្រុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

លោកនាយប៉ុស្តិនគរបាលចាក់អង្រែលើបានបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី បានសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យ៣នាក់ខាងលេីកំពុងឈរដោយមានការសង្ស័យក៏ហៅឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ១១ កញ្ចប់ថង់តូច១កញ្ចប់ធំល្មម (សរុប១២កញ្ចប់) សង្ស័យជាគ្រឿងញៀនក៏ឃាត់ខ្លួន​យកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន១១កញ្ចប់ថង់តូច០១កញ្ចប់ថង់ធំល្មម ទូរស៍ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៍ផ្កាឈូក ។

បច្ចុបន្បន្នជនសង្ស័យ៣នាក់ខាងលេីឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ