អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៥​នាក់​ស្លាប់​ដោយ​អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​នៅ​បង់​ក្លា​ដែស​

151
ចែករម្លែក

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​អ្នកកូ​វីដ​១៩​ចំនួន​៥ នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆាប់ឆេះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​ពុធ​ទី​២៧ ខែ​ឧសភា​តែ​គេ​មិន​ទាន់​​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាលឱ្យមាន​អគ្គិភ័យ​នេះ​ទេ​។

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​ឆាបឆេះ​ដោយបាន​ចំណាយពេល​ជិត​មួយ​ម៉ោង​ហើយ​សាកសព​៥​នាក់​ត្រូវបាន​រកឃើញ​និង​យកចេញ​ពី​មន្ទីរពេទ្យ​United Hospital នៅ​ទីក្រុង​នេះ ។

​ហេតុការណ៍​នេះ កើតឡើង ស្របពេល​ដែល​មន្ទីរពេទ្យ​ទាំងឡាយ​នៅ​បង់​ក្លា​ដែស​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​ដែល​មាន​ចំនួន​ករណី​ឆ្លង​កើនឡើង នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​រហូត​​មកដល់ពេលនេះ ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស ៣៨.២៩២ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសា​វីរុស​នេះ​ចំនួន ៥៤៤ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​United Hospital នៅ​ទីក្រុង​ដា​ក្កា​