ជ្រុង​មួយ​នៃ​ជំនឿ​! ទារុណកម្ម​ជា​ផ្នែក​មួយ​នៃ​ការលាង​បាប​

1326
ចែករម្លែក

ពលរដ្ឋ​ហ្វីលីពីន ដែលជា​គ្រិស្ត​សាសនិក​និកាយ​កាតូលិក​បាននាំគ្នា​ដើរ​ហែ​ក្បួន​តាមផ្លូវ​នានា ហើយ​យក​ខ្សែតី​ចងភ្ជាប់​ដោយ​វត្ថុ​ផ្សេងៗ​វ៉ៃ​រាងកាយ​របស់ខ្លួន​ឱ្យ​បែក​ឈាម ដើម្បី​លាងជម្រះ​អំពើ បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កន្លងមក​។
​ ​
​ជំនឿ​នេះ​កើត​មាននៅ​ទីក្រុង​ប៉ា​គី​ល (Pakil) ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​នា​ភាគ ខាងកើត​ទីក្រុង​ម៉ានីល ដើម្បី​ប្រារព្ធ​បុណ្យ​សប្តាហ៍​ពិសិដ្ឋ ។​

​ទោះបីជា​ព្រះ​សហគមន៍​កាតូលិក មិន​គាំទ្រ​ក្តី ក៏​មនុស្ស​យ៉ាងច្រើន​កុះករ​រួមទាំង​កុមារ​ផង បាន​តម្រង់​ជួរ​គ្នា​តាម​ដងផ្លូវ​ដើម្បី​មើល​ទិដ្ឋភាព​គួរឱ្យ​ព្រឺ​សម្បុរ​នេះ​៕ ប្រែ​សម្រួល​: ខុម​