តារាសម្តែង លី ដុងគុន និង នាងចូ យូនហ៊ី បែកគ្នាក្រោយរៀបការបាន៣ឆ្នាំ

157
ចែករម្លែក

បន្ទាប់ពីរៀបការបាន ៣ ឆ្នាំគូស្វាមីភរិយាជាតារាល្បីឈ្មោះ លី ដុងគុន និង នាង ចូ យូនហ៊ី បានចែកផ្លូវគ្នា។

កាសែត Korea Herald រាយការណ៍ថា ទីភ្នាក់ងាររបស់នាងចូគឺផលិតកម្ម King Kong Entertainment បានប្រកាសដំណឹងនេះនៅថ្ងៃព្រហស្បតិ៍ទី២៨ឧសភា​នេះ ដោយនិយាយថា ការដំណោះស្រាយអំពីការលែងលះគ្នាត្រូវបានធ្វើរួចរាល់នៅតុលាការក្រុងសេអ៊ូលកាលពីថ្ងៃទី ២២ ខែឧសភា។ មូលហេតុនៃការលែងលះត្រូវបានគេលើកឡើងថាមកពីការរស់នៅមិនចុះសម្រុងគ្នា។

ប្តីប្រពន្ធមួយគូនេះបានជួបគ្នានៅពេលពួកគេសម្តែងរួមគ្នាក្នុងរឿង The Gentlemen Of Wolgyesu Tailor Shop (២០១៦) ។ ពួកគេបានភ្ជាប់ចំណងស្នេហានៅខែឧសភាឆ្នាំ ២០១៧ និងបានស្វាគមន៍កូនស្រីម្នាក់នៅខែធ្នូឆ្នាំនោះ។

យោងតាមរបាយការណ៍របស់វេបសាយព័ត៌មានកម្សាន្តរបស់កូរ៉េខាងត្បូង Dispatch បានឱ្យដឹងថា នាងចូអាយុ ៣៧ ឆ្នាំទទួលបានសិទ្ធិចិញ្ចឹមកូន។

Soompi ជាវេបសាយព័ត៌មានរបស់ K-pop បានរាយការណ៍ថា ផលិតកម្ម King Kong Entertainment និយាយថាតារាសម្តែងរូបនេះនឹងបន្តខិតខំធ្វើការនិងស្វាគមន៍ (អ្នកគាំទ្រ) នាពេលអនាគតជាមួយនឹងសកម្មភាពល្អៗ៕ ដោយ៖ កញ្ញាដាលីស

នាង ចូ យូនហ៊ី និងលោក លី ដុងគុន បែកគ្នាក្រោយរៀបការបាន៣ឆ្នាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ