សភា​ចិន​អនុម័ត​ផែនការ​ប្រើ​ច្បាប់​សន្តិសុខ​ហុងកុង​

176
ចែករម្លែក

​សភា​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា បាន​អនុម័ត​ផែនការ​សំរាប់​ដាក់​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​មួយ​នៅ​ហុងកុង ខណៈ​ដែល​ពួក​អ្នក​រិះគន់​និយាយថា វា​នឹង​បំផ្លាញ​ស្វ័យភាព​របស់​ទីក្រុង​នេះ​។​

​សមាជិក​ជាង​២.៨០០​នាក់​នៃ​សភា​ប្រជាជន​ជាតិ បាន​បោះឆ្នោត​គាំទ្រ​យ៉ាង​លើសលប់​សំណើ​ច្បាប់​ដែល​នឹង​ដាក់ទោស​ចំពោះ​អបគមន៍ វិទ្ធង្សនា​អំណាច​រដ្ឋ ភេរវកម្ម​និង​អំពើ​ណា​ដែល​ធ្វើអោយ​គ្រោះ​​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​។​

​ការប្រកាស​អំពី​ការអនុម័ត​នេះ​បាន​ការអបអរ​ពី​អង្គសភា ហើយ​មាន​សមាជិក​សភា​តែ​ម្នាក់​គត់​ដែល​ជំទាស់​នឹង​ពង្រាង​ច្បាប់​នេះ និង​៦​បាន​បោះ​អនុប្បវាទ​។​

​ច្បាប់​នេះ​នឹង​ត្រូវ​អាជ្ញាធរ​ចិនដីគោក​ដាក់​ប្រើ​ដោយផ្ទាល់ ដោយ​មិន​ឆ្លង​អាជ្ញាធរ​ហុងកុង​ទេ​។​វា​នឹង​អនុញ្ញាត​អោយ​បណ្តា​ទីភ្នាក់ងារ​សន្តិសុខ​ចិន​ប៉េកាំង​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅ​ហុងកុង​។​

​ផែនការ​ប្រើ​ច្បាប់​សន្តិសុខ​របស់​ចិន​បង្ក​ការ​ថ្កោលទោស​មកពី​រដ្ឋាភិបាល​បរទេស អ្នកវិនិយោគ​និង​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ដែល​និយាយថា​ចិន​កំពុង​ធ្វើ​អោយ​សឹក​រិល​សេរីភាព​ដែល​ខ្លួន​បាន​​សន្យា​នៅ​ពេល​ទីក្រុង​នេះ​ត្រូវបាន​អង់គ្លេស​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ បាន​ដក​ឋានៈ​ពិសេស​ដែល​ខ្លួន​ផ្តល់​អោយ​ហុងកុង ដោយហេតុ​ថា​ទីក្រុង​នេះ​លែង​ស្វយ័ត​ពី​ចិន​ប៉េកាំង​ហើយ ដោយ​បើកផ្លូវ​សំរាប់​ការដាក់ទណ្ឌកម្ម​នាពេល​អនាគត​និង​ដក​​ការអនុគ្រោះ​ពាណិជ្ជកម្ម​សំរាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​។​

​ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​នា​ឆ្នាំ​នេះ ចិន​បាន​ចាត់ទុក​ច្បាប់​សន្តិសុខ​ហុងកុង​នេះ​ជា​អាទិភាព​កំពូល​មួយ ក្រោយពី​មាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ធំៗ​ដែល​បាន​ធ្វើអោយ​កក្រើក​អតីត​ទឹកដី​អាណា​​និគម​អង់គ្លេស​នេះ​អស់​ពេល​៧​ខែ​កាលពី​ឆ្នាំមុន​៕​ប្រែ​សម្រួល​៖​វាសនា​

​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃ​២៨​ឧសភា បាន​អនុម័ត​ផែនការ​សំរាប់​ដាក់​ប្រើ​ច្បាប់​សន្តិសុខ​ហុងកុង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ